ខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo ថ្វីបើតម្លៃផ្ទេរមិនខ្ពស់ត្រឹម ១០០លានអឺរ៉ូក្តី តែតម្លៃពលកម្មនៅអ៊ីតាលីវិញ ខ្ពស់កប់មិនមានកីឡាកររូបណាថ្លៃដូចឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ The Goal បានឲ្យដឹងថា តម្លៃពលកម្មរបស់ Ronaldo នៅក្រុមសេះបង្កង់ Juventus មានរហូតដល់ទៅ ៣១លានអឺរ៉ូ ពោលជាតម្លៃមួយដែលខ្ពស់ជាងគេបំផុតនៅក្របខណ្ឌកំពូលរបស់ប្រទេសអីតាលីមិនធ្លាប់មានឡើយ។ ក្នងនោះដែរ បើប្រៀបធៀបតម្លៃពលកម្មរបស់កីឡាករកំពូលជាមួយនឹងកីឡាករដែលមានតម្លៃពលកម្មកំពូល ៤រូបផ្សេងទៀតនៅអ៊ីតាលីឃើញថា បួនរូបបូកបញ្ចូលគ្នា នៅទាបជាងតម្លៃពលកម្មរបស់ Ronaldo ដដែល។
កីឡាករដែលឈរលេខ២បន្ទាប់ពី Ronaldo គឺខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain មានតម្លៃពលកម្ម ៩លានអឺរ៉ូក្នុង១ឆ្នាំ, Paulo Dybala មានតម្លៃពលកម្ម ៧លានអឺរ៉ូ, Dounglas Costa និង Gianluigi Dunnaruman មានតម្លៃពលកម្ម៦លានអឺរ៉ូដូចគ្នា សរុបទាំង៤រូបនេះ មានតម្លៃត្រឹមតែ២៨លានអឺរ៉ូប៉ុណ្ណោះ ខណៈ Ronaldo ម្នាក់មានតម្លៃពលកម្មរហូតដល់ទៅ ៣១លានអឺរ៉ូ។
ដូច្នេះហើយ តម្លៃពលកម្មប្រចាំឆ្នាំរបស់កីឡាករកំពូល ៤រូបនៅអ៊ីតាលី នបូកបញ្ចូលគ្នា នៅទាបជាងតម្លៃពលកម្មរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo តែម្នាក់ប៉ុណ្ណោះ។





មតិយោបល់