ព័ត៌មានកីឡា

Boateng យល់ព្រមផ្លាស់ទៅកាន់ក្រុម Paris Sain Germain

ខ្សែការពាររឹងមាំ របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុម Bayern Munich កីឡាករ Jerome Boateng បានយល់ព្រមក្នុងការផ្លាស់ទៅកាន់ League1 ជាមួយក្រុម Paris Saint Germain ហើយ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុម Bayern Munich បានយល់ព្រមលក់ខ្សែការពារដ៍រឹងមាំរបស់ពួកគេ Jerome Boateng ឲ្យក្រុម Paris Saint Germain ហើយ។ ក្នុងនោះដែរ ក្រុមទាំង២ នឹងធ្វើការផ្ទេរ​កីឡាករកូនកាត់អាល្លឺម៉ង់-ហ្គាណារូបនេះ ក្នុងតម្លៃត្រឹមតែ ៤០លានអឺរ៉ូប៉ុណ្ណោះ ពោលមិនថ្លៃប៉ុន្មានឡើយ។

Boateng មិនសម្រេចចិត្តទៅលេងជាមួយក្រុម​បិសាចក្រហម Manchester United ឡើយ បែរជាចង់មកលេងជាមួយ Paris Saint Germain វិញ ព្រោះថានៅក្លិបបារាំងមួយនេះ មានកីឡាករល្អៗច្រើន​ដែល​មិនខុសគ្នាពីការលេងនៅ Bayern Munich ឡើយ។

ដូច្នេះហើយ ក្រុម Paris Saint Germain នឹងទទួលបានខ្សែការពាររឹងមាំ​មួយរូប​ទៀត នាពេលឆាប់ៗនេះ ពោលនៅវិនាទីចុងក្រោយនៃការបិទទីផ្សារ គឺជាពេលដែល Boateng ផ្លាស់ទ្រនុំ។

មតិយោបល់