ថៃៈ ស្តេចប្រដាល់ថៃ Baukaw Banchamek បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយប្រើពេលតែ១ទឹកប៉ុណ្ណោះ ដើម្បីផ្តួលអ្នកប្រដាល់ចិន Wang Weihao ឲ្យសន្លប់មិនស្នូរជួងទឹកទី១ កាលពីយប់មិញ ក្នុងកម្មវិធី KunLun Fight។
ប៊ូខាវ មានកុងត្រាជាមួយកម្មវិធីនេះ ៦ប្រកួត ហើយបើគិត៣ប្រកូតដំបូងនេះ គេមិនដែលចាញ់ឡើយ។
ជាក់ស្តែងដូចយប់មិញ គេហាក់ដូចមិនទាន់បញ្ចេញក្បាច់គុណអស់ពីខ្លួននៅឡើយ ដោយគ្រាន់តែប្តូរដៃបន្តិច និងទាត់រហូតអាជ្ញាកណ្តាលរាប់ Weihao ២ដង មុននឹងផ្តាច់មួយជើងចំផ្ទៃមុខ បង្ខំឲ្យអ្នកប្រដាល់ចិន លើកដៃបោះបង់ការប្រកួតត្រឹម២៖៤៩នាទី។
ខាងក្រោមនេះ ជាទិដ្ឋភាពដែលគួរឲ្យចាប់អារម្មណ៍ពីសង្វៀនផ្ទាល់៖







មតិយោបល់