ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ នៅក្នុងខារ៉ាអូខេហាវមិន ក្រុងព្រះសីហនុ ដកហូតថ្នាំញៀនមួយចំនួន!..

ព្រះសីហនុ: កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ LIN NIAN YU ភេទប្រុស ក្នុងខារ៉ាអូខេ ហាវមិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ដកហូតបានថ្នាំញៀនប្រភេទ កេតាមីន (KETAMIN) ចំនួន ០២ កញ្ចប់ដែលយើងដកហូតពីខ្លួនរបស់ឈ្មោះ LIN NIAN YU, លុយចំនួន១៤០ដុល្លាអាមេរិក, ទូរសព្ទ១គ្រឿង។

នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ LIN NIAN YU នោះមិនព្រមសហការជាមួយសមត្ថកិច្ច នឹង ព្យាយាមកុហកសមត្ថកិច្ចរហូតដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ទើបកម្លាំងសមត្ថកិច្ចយើងបន្ត ទៅឆែកឆេរបន្ទប់ជួលលេខ ២០៤ នៅផ្ទះសំណាក់ មករា ស្ថិតនៅជិតឆ្នរអូរឈើទាល។
-ដកហូតបានថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន ០១ កញ្ចប់ និងដបសម្រាប់ជក់ថ្នាំញៀនចំនួន១៕

មតិយោបល់