ការប្រកួតក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស (Premier League) បានបញ្ចប់សប្តាហ៍ទី១ កាលពីយប់មិញ ដោយក្រុមកាំភ្លើងធំ Arsenal បានទទួលបរាជ័យក្រោមថ្វីជើងក្រុមមាឃខៀវ Manchester City ជាលទ្ធផល ០ទល់២ នាទឹកដីកីឡដ្ឋាន Emirates Stadium ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយកីឡាករអង់គ្លេសកំពូលល្បឿនRaheemSterling នៅនាទី ១៤ នឹងខ្សែបម្រើBernardoSilva នៅនាទី ៦៤ ធ្វើឲ្យក្រុមភ្ញៀវទទួលបាន ៣ពិន្ទុ នាសប្តាហ៍ដំបូងនៅ England Premier League ខណៈដែលម្ចាស់ផ្ទះបានត្រឹមសោកស្តាយ។
ក្រោយបញ្ចប់សប្តាហ៍ទី១ នេះ ក្រុមកាំភ្លើងធំ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៥ ស្របពេលដែលក្រុមមាឃខៀវ ឈរនៅលេខ ៥ ដែលមានពិន្ទុស្មើគ្នាជាមួយក្រុមនៅលេខរៀងខាងលើដែរ៕
មតិយោបល់