រយៈពេលជាង១០ឆ្នាំមកនេះ កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi តែងតែជាប់ឈ្មោះ ក្នុងបញ្ជីឈ្មោះ៣នាក់ចុងក្រោយរបស់ FIFA ក្នុងការប្រជែងពាន Balon D’Or ជារៀងរាល់ឆ្នាំ។
យ៉ាងណាវិញ សម្រាប់ឆ្នាំនេះ Lionel Messi មិនត្រូវបានជាប់ឈ្មោះរបស់ FIFA ឡើយ ក្នុងការប្រជែងពាន កីឡាករល្អបំផុតរបស់ពិភពលោក ប្រចាំឆ្នាំ ២០១៨ នេះ។ ម្ចាស់ Balon D’Or ៥សម័យកាលរូបនេះ មិនដែលខកខានឈ្មោះបែបនេះឡើយ ពោលតាំងពីឆ្នាំ ២០០៦ មកម្លេះ ដែល Messi តែងតែជាកីឡាករមិនបាត់ឈ្មោះ ក្នុងបញ្ជី៣នាក់ចុងក្រោយឡើយ។ តាមរយៈហេតុផលនេះដែរ ប្រសិនបើ Ronaldo ឈ្នះពាននេះមែន នោះ ពានរង្វាន់នេះ ដែលធ្លាប់តែ Ronaldo តាមពីក្រោយ Messi បែរជាត្រូវ Messi តាមពីក្រោយ Ronaldo វិញ។
ក៍ប៉ុន្តែ រឿងនេះមិនប្រាកដឡើយ ព្រោះថា Luka Modric ជាបន្លាមួយដែលអាចរារាំងការឈ្នះពានរបស់ Ronaldo ជាក់ដូចពាន UEFA កន្លងមកនេះ ខណៈ Mohamed Salah មិនមែនជាឧបសគ្គធំឡើយ។ គួរបញ្ជាក់ផងដែរថា Lionel Messi បានជួយក្រុម Barcelona ឈ្នះពាន Laliga, Copa dey Rey និងជាTop Scorer នៅ Laliga ផងដែរ ក៍ប៉ុន្តែ កីឡាករឆ្នើម អាហ្សង់ទីនរូបនេះ បែរជាមិនជាប់ឈ្មោះ ក្នុងបញ្ជី Short list ៣នាក់ចុងក្រោយរបស់ FIFA ឡើយ។
ដូច្នេះហើយ រយៈពេល ១២ឆ្នាំចុងក្រោយនេះ នេះគឺជាលើកទី១ហើយ ដែលកំពូលកីឡាករ Lionel Messi ត្រូវដេកផ្ទះ អ៊ុតមើលកីឡាកររូបណាម្នាក់ដែលឈ្នះពាន Balon D’Or ។
មតិយោបល់