ភ្នំពេញៈ បើករថយន្តឡិចស៊ីសឆ្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវបានម៉ូតូម៉ាកអ៊ិចអ៊ែរ បុកយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AE-9076 ស្រាប់តែមានម៉ូតូម៉ាក XR-250cc ពណ៌ក្រហមមួយគ្រឿង មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបុករថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្ត។ រីឯម៉ូតូរងការខូចខាតបន្តិចបន្តួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នាតែមិនត្រូវក៏ត្រូវបានសមត្ថកិច្ចវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបានខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់