ក្តីរំពឹងរបស់ក្រុម អធិរាជស Real Madrid ក្នុងការឈ្នះពាន UEFA Super Cup ជាលើកទី៥ ត្រូវបានបញ្ចប់ហើយ ក្រោយពីលេងចាញ់ក្រុម Atletico Madrid ក្នុងលទ្ធផល ៤-២ នៅម៉ោងបន្ថែម ១៥នាទី ២ដង។
នេះគឺជាការរបូតពានលើកដំបូងរបស់ក្រុម Real Madrid នៅរដូវកាលនេះ ពោលគឺជាពានដ៍សំខាន់របស់ពួកគេនៅមុនការប្រកួតបើករដូវកាលបានមកដល់នាពេលដ៍ខ្លីខាងមុខនេះ។ ក្នុងនោះដែរ គិតត្រឹម ៩០នាទីក្រុម Real Madrid និង Atletico Madrid ស៊ុតបានម្នាក់២គ្រាប់ដូចគ្នា ខណៈ Atletico ស៊ុតនាំមុខមុនតាំងពីនាទីទី១ ដោយ Diego Costa តាមស្មើមកវិញ ដោយ Karim Benzema នៅនាទីទី២៧ ហើយបន្តនាំមុខវិញម្តងនៅនាទីទី៦៣ ដោយការទាត់បាល់១១ម៉ែត្ររបស់ Sergio Ramos តែត្រូវ Diego Costa ស៊ុតតាមស្មើ នៅនាទីទី៧៩។
ឈានចូលដល់ម៉ោងបន្ថែម ក្រុម Atletico Madrid ធ្វើបានយ៉ាងល្អ ពោលអាចរកគ្រាប់បាល់ ២គ្រាប់បន្ថែមទៀត ស៊ុតបានសម្រេចនៅនាទីទី ៩៩ដោយ Saul Niguez និងនាទីទី១០៤ ដោយ Koke ។ តាមរយៈលទ្ធផលនេះដែរ បានធ្វើឲ្យក្រុម Atletico Madrid យកឈ្នះលើក្រុមអធិរាជស Real Madrid ក្នុងលទ្ធផល ៤-២ នៅម៉ោងបន្ថែម ១៥នាទី២ដង។
ដូច្នេះហើយ ក្រុម Atletico Madrid បានក្លាយជាជើងឯក UEFA Super Cup ប្រចាំឆ្នាំ ២០១៨ ខណៈ Real Madrid វិញ ខកបំណងយ៉ាងខ្លាំងដែលមិនអាចដណ្តើមយកបានពានដ៍សំខាន់មួយនេះ។
https://www.youtube.com/watch?v=ALoBKILsJ5U
មតិយោបល់