ព័ត៌មានកីឡា

អាជ្ញាកណ្ដាលនារីម្នាក់ ត្រូវអ្នកគាំទ្រឌឺដងឱ្យទៅលាងចាននៅផ្ទះទៅ

អាជ្ញាកណ្ដាលនារីម្នាក់នៅអេស្ប៉ាញឈ្មោះថា Marta Galego បានបញ្ចប់ការប្រកួតមួយភ្លាមៗ បន្ទាប់ពីត្រូវអ្នកគាំទ្រស្រែកដាក់ថា សុំតែទៅលាងចាននៅផ្ទះវិញទៅ កុំមកធ្វើអាជ្ញាកណ្ដាល។

រឿងរ៉ាវខាងលើនេះកើតឡើងអំឡុងការប្រកួតរវាងក្រុម UE Valls និង Cambrils Unió ក្នុងតំបន់កាតាឡាន់។ ខណៈដែលការប្រកួតចាប់ផ្ដើមបានបន្ដិច ក៏ស្រាប់តែមានអ្នកគាំទ្រចូលទីលាន ហើយភ្លាមនោះ Galego បានបណ្ដេញពួកគេចេញ។ គ្រាន់តែត្រូវអាជ្ញាកណ្ដាលស្រីបណ្ដេញចេញ អ្នកគាំទ្រទាំងអស់នោះ បានស្រែកដាក់អាជ្ញាកណ្ដាលវិញថា សុំតែទៅលាងចាននៅផ្ទះទៅ កុំមកទីនេះ។

female-referee-marta-galego%e1%9f%a1

ដោយមានការប៉ះពាក្យសម្ដីគ្នាខ្លាំងដូច្នេះ Galego បានបញ្ចប់ការប្រកួតនោះប៉ុន្មាននារី ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងការប្រកួត ដែលនេះជាច្បាប់ថ្មីមួយនៅតំបន់កាតាឡាន់។ ខណៈដែលច្បាប់ថ្មីនោះ បានចែងថាប្រសិនបើមានការផ្អាកដូច្នេះ តែ៣ដង នោះការប្រកួតខាងលើនឹងត្រូវផ្អាកតែម្ដង៕

 

 

មតិយោបល់