ព័ត៌មានកីឡា

Real កំពុងកើតទុក្ខ ក្រឡេកមើល Barca វិញ កំពុងតែក្អាកក្អាយ

ការបរាជ័យក្នុងពានរង្វាន់ UEFA Super Cup ពិតជាធ្វើឲ្យក្រុម Real Madrid ខកចិត្តយ៉ាងខ្លាំង ខណ:ក្រុម Barcelona ឯណោះវិញ បែរជារីករីយយ៉ាងខ្លាំង ដោយពួកគេបានយកឈ្នះលើក្រុមខ្លាំងរបស់អាហ្សង់ទីន Boca Juniors នាការប្រកួតមិត្តភាពអន្តរជាតិ។

ជាក់ស្តែងណាស់ Barcelona បានយកឈ្នះក្រុម Boca Juniors ក្នុងលទ្ធផល ៣-០ ក្នុងទឹកដីរបស់ពួកគេ Camp Nou ដែលជាការប្រកួតដ៍ធំមួយមុនបើករដូវ​កាលរបស់ក្រុមជើងឯកអេស្ប៉ាញមួយនេះ។ ៣គ្រាប់របស់ក្រុម​ Barcelona ស៊ុតបញ្ចូលទីដោយ កីឡាករចំណូលថ្មី Malcom នៅនាទីទៅ១៧, គ្រាប់ទី២រកបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅនាទីទី៣៩ និងគ្រាប់ទី៣ រកបានដោយ Rafinha នៅនាទីទី៦៧។ នេះគឺជាជ័យជម្នះថ្មីមួយ​ទៀត របស់ក្រុម Barcelona ក្រោយពីយកឈ្នះ Sevilla ២-១ ពាន Spanish Super Cup ដែលនេះ បង្ហាញឲ្យឃើញថា Barcelona នៅតែខ្លាំងដដែល ក្នុងនាមជាការពារជើងឯកចាស់។

ដូច្នេះហើយ ក្រុម Barcelona បានរីករាយយ៉ាងខ្លាំងក្នុងជ័យជម្នះលើក្រុមខ្លាំង Boca Juniors ខណ: Real Madrid វិញបែរជារបូតពាន UEFA Super Cup ក្រោមថ្វីជើង Atletico Madrid ។

https://www.youtube.com/watch?v=CPwArED2XTo

មតិយោបល់