ព័ត៌មានកីឡា

Ronaldo មានឱកាសតែគ្មានសំណាង

ការបង្ហាញខ្លួនលើកដំបូង ក្នុងក្របខណ្ឌកំពូលប្រទេសអ៊ីតាលី Serie A កំពូលខ្សែ​ប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ ពិតជាធ្វើឲ្យមានភាពកក្រើកយ៉ាងខ្លាំង តាមរយ:​សមត្ថភាព យ៉ាងល្អរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ។

ជាក់ស្តែងណាស់ ក្រុមសេះបង្កង់ Juventus បានបើកឆាកយកឈ្នះក្រុមម្ចាស់ផ្ទះ Chievo ក្នុងលទ្ធផលប្រផិតប្រផើយ ៣-២ ពោលចុងម៉ោងទៅហើយនោះ ទើប Juventus អាចរកគ្រាប់បាល់ជ័យជម្នះបាន។ ក្នុងនោះដែរ កីឡាករដែលជាទីចាប់​អារម្មណ៍របស់ពិភពលោក Ronaldo បានបង្ហាញខ្លួនជាផ្លូវការណ៍ហើយ តែមិន​ទាន់រកគ្រាប់បាល់បាននៅឡើយទេ បើទោះបីជាមានឱកាសច្រើនគួរសមក្តី។

មិនត្រឹមតែការស៊ុត ការតែត ការទាត់បាល់ពិន័យ Free Kick​ ឡើយ Ronaldo បានបង្ហាញឲ្យអ្នកគាំទ្រឃើញអស់ហើយ​ តែការស៊ុតរបស់ កីឡាករឆ្នើមរូបនេះ ហាក់មិនទាន់ទទួលបានសំណាងនៅឡើយទេ ព្រោះថា អ្នកចាំទីក្រុម Chievo អាចសង្រ្គោះបាល់ស៊ុតរបស់ Ronald បានរហូត។ គួរបញ្ជាក់ផងដែរថា នេះគឺជាជ័យជម្នះដំបូង ដែលមានវត្តមានរបស់ Ronaldo ខណ:អ្នកទស្សនាជា​ច្រើនរង់ចាំយ៉ាងអន្ទះអន្ទែង ដើម្បីមើលវត្តមានរបស់ Ronaldo ។

ដូច្នេះហើយ ខ្សែប្រយុទ្ធ ដ៍ល្បីល្បាញ Cristiano Ronaldo បានបង្ហាញវត្តមាន​យ៉ាងល្អឲ្យក្រុមសេះបង្កង់ Juventus ខណ:មានឱកាសច្រើន តែមិនទាន់មានសំណាងនៅឡើយទេ។

https://www.youtube.com/watch?v=rSGA5-wlf3o

មតិយោបល់