ព័ត៌មានកីឡា

ក្លិបចិន Beijing Renhe ប្រជែងយក Fernando Torres

ក្រុមបាល់ទាត់នៅក្របខណ្ឌកំពូលប្រទេសចិន Beijing Renhe អាចជាទិសដៅសក្តានុពលសម្រាប់អាជីពរបស់កីឡាករ Fernando Torres នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានអេស្ប៉ាញ Marca ។

អ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៤ ត្រូវបានកំណត់ឱ្យចាកចេញពី Atletico Madrid នៅរដូវក្តៅនេះ ហើយគាត់កំពុងស្វែងរកក្លិបថ្មី។ Marca បានអះអាងថាក្រុម Beijing Renhe បានចូលរួមនៅក្នុងការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាជាមួយ Torres ស្របពេលដែលក្លិបចិនមួយនេះ ធ្លាប់ទាក់ទងតាំងពីខែមករា។

ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ បានបដិសេធសំណើររបស់ Beijing Renhe កាលពីដើមឆ្នាំនេះ ចាប់តាំងពីគាត់ចង់បញ្ចប់រដូវកាលជាមួយក្លិប Atletico Madrid សិន ដែលជាក្លិបធ្លាប់ចូលរួមតាំងពីក្មេងមក ខណៈដែលគាត់បានធ្វើដំណើរចាកចេញទៅ Lyon នឹងលើកពានក្របខ័ណ្ឌ Europa League ។

ទោះបីជាយ៉ាងណាក៏ដោយ Torres បច្ចុប្បន្ននឹងមានការប្តេជ្ញាចិត្តណាមួយចំពោះ Atletico Madrid និង Beijing Renhe សង្ឃឹមថានឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនពេលការប្រកួតក្របខ័ណ្ឌ Chinese Super League ចាប់ផ្តើមម្តងទៀតនៅក្នុងខែកក្កដាបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក(World Cup)។

មតិយោបល់