ព័ត៌មានកីឡា

បរាជ័យយប់មិញ ជាសម្ពាធថ្មីមួយសម្រាប់លោក Mourinho

ការបរាជ័យនៅមុនបើករដូវកាលកន្លងមក គឺជាសម្ពាធដ៍ធ្ងន់មួយ សម្រាប់លោក Jose Mourinho ដែលត្រូវបានអ្នកគាំទ្ររិះគន់ និងក្លិបផ្ទាល់ធ្វើការគិតឡើងវិញពី តំណែងរបស់លោក ក្នុងករដឹកនាំក្រុមបិសាចក្រហម​ Manchester United បន្តទៀត។

យ៉ាងណាវិញ ក្រោយចាញ់ក្រុម Brighton Hove&Albion យប់មិញ ៣-២ រួច​មក លោក Jose Mourinho កាន់តែទទួលសម្ពាធបន្ថែមទៀត ក្នុងការដឹកនាំ​ Man Utd ។ ជាការពិតណាស់ តាមរយៈទម្រង់លេងរបស់​ Man Utd យប់មិញនេះ បានបង្ហាញឲ្យឃើញថា ក្រុមដែលកំពុងដឹកនាំដោយលោក Jose Mourinho នឹងមិនមានឱកាសឈ្នះពាន Premier League ឡើយ ពោលមិនស្ថិតក្នុងក្រុមដែលប្រជែងពាននោះទេ។

ក្នុងនោះដែរ អ្នកគាំទ្រជាច្រើន បានរិញគន់យ៉ាងចាស់ដៃលើលោក Mourinho ខណៈក្លិបវិញ ក៍កំពុងតែគិតឡើង​វិញ លើការដឹកនាំរបស់ Special One ផងដែរ។ គួរបញ្ជាក់ផងដែរថា Premier League ទើបចាប់ផ្តើមបាន ២ប្រកួតប៉ុណ្ណោះ ខណៈ Man Utd បើកឆាកឈ្នះប្រផិតប្រផើយ​ ក្នុងដីខ្លួនឯងលើក្រុម Leicester City ២-១ និងការ​ប្រកួតទី២ យប់មិញនេះ ចាញ់ក្រុម Brighton Hov&Albion ៣-២ ។

រង់ចាំមើលទាំងអស់គ្នាថា តើក្រុមបិសាចក្រហម អាចនឹងមានការប្រែប្រួលជាងមុន​ដែរឬទេ ពោលលោក Jose Mourinho អាចធ្វើឲ្យ Man Utd ឈានទៅរកកម្រិតកំពូលវិញ បានឬយ៉ាងណា។

https://www.youtube.com/watch?v=n7lkLNh62tE

មតិយោបល់