ព័ត៌មានកីឡា

ឡៅ ចន្ទ្រា ថាហោចណាស់ក៏បានមេដាយមួយមកជូនជាតិ ពីស៊ីហ្គេម

« រាល់ថ្ងៃខ្ញុំខំហាត់ណាស់បង មិនប្រហែសទេ ធ្វើម៉េចអោយសមត្ថភាពកាន់តែខ្លាំង ដើម្បីរកមេដាយមួយមកជូនជាតិ។ ខ្ញុំតាំងចិត្តថា បើបានតែទៅហើយ យ៉ាងណាក៏ត្រូវតែខំដើម្បីបានមេដាយមួយអីដែរ។» នេះជាសម្តីជើងខ្លាំង ឡៅ ចន្ទ្រា ដែលបានប្តេជ្ញាស្វែងរកមេដាយ ក្នុងព្រិត្តិការណ៍ស៊ីហ្គេម នាខែសីហាខាងមុខ។

ចន្ទ្រា ថាខ្លួនហ្វឹកហាត់យ៉ាងទៀងទាត់ជាមួយលោក អេ ភូថង និង លោក ឡុង សាលវ័ន្ត ដើម្បីត្រង់ត្រាប់យកបទពិសោធន៍ដ៏ល្អពីពួកគាត់ ទៅប្រជែងជាមួយជើងខ្លាំងក្នុងតំបន់ ដែលធ្លាប់តែមើលរំលងខ្មែរ។

អ្នកប្រដាល់ជម្រើសជាតិរូបនេះ បានបន្ថែមថា ខ្លួនបារម្ភពីដៃគូច្រើនព្រោះពុំទាន់ស្គាល់សមត្ថភាព ប៉ុន្តែថាមិនញញើតឡើយ ត្បិតប្រកួតនេះជាមុខមាត់របស់ជាតិ។

ឡៅ ចន្ទ្រា រួមនិងជើងខ្លាំង៥នាក់ទៀត កំពុងសម្ងំហ្វឹកហាត់យ៉ាងខ្លាំង នៅមជ្ឈមណ្ឌលកីឡាប្រដាល់ជម្រើសជាតិ នាបរិវេណពហុកីឡដ្ឋានជាតិ ដើម្បីចេញទៅប្រជែងវិញ្ញសារ Mauy នៅស៊ីហ្គេម ដែលកម្ពុជាបានបោះបង់មិនចូលរួមកាលពីឆ្នាំ២០១៥។

មតិយោបល់