ប្រជាជនកម្ពុជាទាំងមូលមានមោទនភាពយ៉ាងខ្លាំងចំពោះ កញ្ញា ខាន់ ចេសា (Jessa Khan) ដែលបានឈ្នះមេដាយមាសក្នុងវិញ្ញាសាជឺជីតស៊ូ (Brazilian Jiu-Jitsu) កម្រិតអាស៊ី ដែលមាន ៤៥ ប្រទេសចូលរួម នៅក្នុងព្រឹត្តិការណ៍អាស៊ានហ្គេមឆ្នាំ ២០១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី មកជូនប្រទេសកម្ពុជា។
ចេសា ដែលមានឪពុកជាជនជាតិខ្មែរ នឹងម្តាយជាជនជាតិមុិចសុិចកូ តែគាត់បានកាន់ទង់ជាតិខ្មែរលើកឡើង ហើយនិយាយទាំងទឹកភ្នែកលាយអារម្មណ៍រំភើប ខណៈដែលនាងទើបមានអាយុត្រឹម ១៦ឆ្នាំ ប៉ុណ្ណោះ ពេលនេះនាងនឹងក្លាយជានិមិត្តរូបថ្មីរបស់ប្រជាជនខ្មែរ បន្ទាប់ពីវិរៈនារី ស៊ន សៀវមុី ដែលទទួលបានមេដាយមាស កាលពីឆ្នាំ២០១៤។
ដូច្នេះហើយ នារីវ័យក្មេងកូនកាត់ម្នាក់នេះ បាននាំមោទនភាពជូនព្រះរាជាណាចក្រកម្ពុជា នឹងប្រទេសមុិចសុីកូ បន្ទាប់ពីកីឡាការនី ខាន់ ចេសា ផ្ដួលកីឡាការនី អារ៉ាប់រួម Mahra ក្នុងលទ្ធផលពិន្ទុខ្ពស់បំផុត ឬ ឈ្នះដាច់ ១០០-០ ៕
មតិយោបល់