ថ្វីបើ ទម្រង់លេងរបស់ Man Utd មានការឡើងខ្លាំងក្នុងជំនួបជាមួយ Burnley កន្លងមកក្តី ក៍ប៉ុន្តែ ក្រុមដែលមានរហស្សនាមថា បិសាចក្រហមមួយនេះ ប្រឈមនឹងបញ្ហាមួយចំនួនដែលកីឡាករចង់ចាកចេញពីក្លិប។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា ក្រុមបិសាចក្រហម.Manchester United ប្រឈមនឹងការបាត់បង់កីឡាករ ២រូបនៅខែមករាខាងមុខនេះ។ កីឡាករដែលចង់ចាកចេញពី Old Trafford នេះដែរ រួមមានកីឡាករបារាំង Paul Pogba និង កីឡាករអេស្ប៉ាញ Ander Herrera ។ Pogba មានបំណងចង់ត្រឡប់ទៅទឹកដី Turin របស់ក្រុមសេះបង្កង់ Juventus វិញ ខណៈការប្រកបអាជីពនៅ Man Utd ហាក់ធ្វើឲ្យរូបគេស្រកស្រុតប្រជាប្រិយភាព មិនដូចនៅ អ៊ីតាលីឡើយ។
ចំណែក Herrera វិញ ចង់ចាកចេញពី Man Utd ដូចគ្នា ដើម្បីស្វែងរកទ្រនុំថ្មី ដែលផ្តល់ភាពកក់ក្តៅជាងនេះ ម្យ៉ាងកីឡាករអេស្ប៉ាញរូបនេះ មិនខ្វះក្លិបធំៗ ចង់បានរូបគេឡើយ។ តាមរយៈស្ថានភាពនេះ ប្រាកដណាស់ Man Utd មិនអាចរក្សាទុកកីឡាករសំខាន់ទាំង២រូបនេះបានឡើយ ព្រោះថាកីឡាករដែលចង់ចាកចេញហើយ ពិបាករារាំងណាស់។
ដូច្នេះហើយ ទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ អាចជាពេលវេលាមួយ ដែលធ្វើឲ្យក្រុមបិសាចក្រហម Manchester United បាត់បង់កីឡករសំខាន់ Paul Pogba និង Ander Herrera ។
មតិយោបល់