ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងជាច្រើនគ្រឿង បើកការវាយប្រហារគោលដៅ នៅខេត្ត Idlib របស់ស៊ីរី ធ្វើឲ្យមានការព្រួយបារម្ភនៃជម្លោះបង្ហូរឈាម

ស៊ីរីៈ ការវាយឆ្មក់តាមអាកាសតំបន់ជាច្រើននៅក្នុងខេត្ត Idlib ដែលកាន់កាប់ដោយក្រុមឧទ្ទាមស៊ីរី បានសម្លាប់ជនស៊ីវិលជាច្រើននាក់ និងកំពុងបង្កឲ្យមានការព្រួយបារម្ភខ្លាំងទ្បើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ការវាយឆ្មក់កាលពីថ្ងៃអង្គារ បានកើតឡើងខណៈអង្គការសហប្រជាជាតិ បានជំរុញឲ្យរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី និងតួកគីដែលគាំទ្រក្រុមឧទ្ទាមមួយចំនួន នៅខេត្តអ៊ីដលីប ជួយរារាំងការបង្ហូរឈាមនេះ។

វាត្រូវបានគេចាត់ទុកថា ជាការវាយលុកផ្នែកយោធាទ្រង់ទ្រាយធំ ដែលនឹងបង្កឲ្យមានការបំផ្លិចបំផ្លាញ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនជិត ៣លាននាក់ ដែលរស់នៅក្នុងខេត្តនោះ រួមមានទាំងពួកឧទ្ទាម ក៏ដូចជាជនស៊ីវិលជាច្រើននាក់ នឹងត្រូវទទួលរងការគំរាមកំហែង មុនពេល ឬអំទ្បុងពេលតំបន់ទីនោះ វិលត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវិញ៕

មតិយោបល់