បន្ទាប់ពីខ្សែប្រយុទ្ធ Neymar បានលេចធ្លាយនូវពត៌មាន ក្នុងការចាកចេញពីក្រុម Paris Saint Germain ទៅកាន់ Real Madrid នោះ បានធ្វើឲ្យមានការប្រតិកម្មយ៉ាងខ្លាំងក្លា ពីសំណាក់ក្លិបបារាំងរូបនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុម Paris Saint Germain នឹងមិនងាយឲ្យបំណងរបស់ Neymar បានសម្រេចឡើយ ក្នុងការទៅលេងនៅអេស្ប៉ាញវិញនោះ។ ក្នុងនោះដែរ លោក Unai Emergy បានប្រតិកម្មយ៉ាងខ្លាំងថា យើងបានចំណាយលុយច្រើនណាស់ ក្នុងការនាំយក Neymar ពីក្រុម Barcelona ដោយឆ្លងកាត់លក្ខខ័ណ្ឌជាច្រើន ទម្រាំអាចនាំយក Neymar មកបាននោះ។
ម្យ៉ាងវិញទៀតនោះ ក្រុម Paris Saint Germain បានព្យាយាមធ្វើតាមចិត្ត របស់ Neymar នាពេលកន្លងមកហើយ ដូចជា ការយល់ព្រម ផ្តល់ប្រាក់ ១លានអឺរ៉ូ ដើម្បីជាថ្នូរឲ្យ Edinson Cavani ផ្តល់បាល់ ១១ម៉ែត្រដល់ Neymar ជាអ្នកស៊ុតវិញ។ ក៍ប៉ុន្តែ ការលេចធ្លាយពត៌មាន ដែល Neymar ចង់ចាកចេញពី Paris Saint Germain នោះមិនមែនជារឿងងាយស្រួលឡើយ ព្រោះថា ក្លិបនៅមានកុងត្រាច្រើនឆ្នាំទៀត ជាមួយកីឡាករប្រេសីលរូបនេះ។ លោក Emergi បានឲ្យដឹងបន្ថែមទៀតថា ការលក់ Neymar នឹងមិនអាចកើតមានឡើយ មានតែក្លិបបន្ថែម Super Star មកកាន់ក្លិបទៀតប៉ុណ្ណោះ។
ដូច្នេះហើយ ក្លិប Paris Saint Germain នឹងមិនធ្វើឲ្យរបូត Neymar ចេញពីដៃរបស់ពួកគេឡើយ បើទោះបីជាមានពាក្យចរចាមអារាមថា កីឡាករប្រេស៊ីលរូបនេះ ចង់ផ្លាស់ទៅកាន់ Real Madrid ក៍ដោយ។
មតិយោបល់