Post News Media ព័ត៌មានកីឡា កីឡាករ៣រូប ដែ...

កីឡាករ៣រូប ដែលលោក Zidane ទិញមិនបានកាលជាគ្រូ Real

លោក Zinedine Zidane គឺជាគ្រូបង្វឹកដ៍ឆ្នើមមួយរូប ដែលធ្លាប់ដឹកនាំក្រុម ស្តេចស Real Madrid ឲ្យទទួលបានជោគជ័យយ៉ាងច្រើន នារជ្ជកាលរបស់​លោកកន្លងមកនេះ។

ថ្វីបើជាគ្រូ ដែលដឹកនាំក្លិបយក្សអេស្ប៉ាញ ទទួលបានជោគជ័យច្រើនមែន តែភាពបរាជ័យរបស់អតីតកីឡាករឆ្នើមសញ្ជាតិបារាំងរូបនេះ គឺការទិញមិនបាន​កីឡាករឆ្នើម ៣ រូប ពីក្រុមបិសាក្រហម Manchester United ។ ជាការពិតណាស់ Zidane បានព្យាយាមយ៉ាងខ្លាំង ក្នុងការតាមប្រមាញ់​ អ្នកចាំទី David De Gea, ខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Anthony Martial ពី​​ ​Man Utd ក៍ប៉ុន្តែត្រូវរងការបដិសេធ មិនលក់ជានិច្ច។ មកទល់ពេលនេះ Zidane ត្រូវបានសារពត៌មានជាច្រើនទម្លាយឲ្យដឹងថា លោកអាចនឹងមកជំនួសតំណែងលោក Jose Mourinho ហើយប្រសិនបើរឿងនេះកើតឡើងជាការពិតមែននោះ លោកច្បាស់ជាអាចដឹកនាំកីឡាករទាំង​ ៣ រូបនេះ ជាក់ជាមិនខាន។

យ៉ាងណាវិញ លោក Zidane ប្រហែលទៅធ្វើជាប្រធានក្លិបបាល់ទាត់សេះបង្កង់ Juventus នៅអ៊ីតាលីច្រើនជាង ស្របពេលដែលលេចធ្លាយពត៌មានខ្លះៗថា លោកនឹងនាំយកកីឡាករណាមួយក្នុងចំណោមកីឡាករទាំង៣ ទៅអ៊ីតាលីផងដែរ។

Loading...