ព័រទុយហ្គាល់ៈ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឡើងទៅវគ្គបន្តពានរង្វាន់ Euro 2016 ហើយ ដោយបានបំបាក់ក្រុមប៉ូឡូញដោយលទ្ធផល ៥-៤ ក្នុងការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងរយៈពេល១២០នាទី។
Robert Lewandowski ជាអ្នករកបានមួយគ្រាប់មុន បន្ទាប់ពីកែបាល់បានតែ១០០វិនាទីប៉ុណ្ណោះ ប៉ុន្តែលទ្ធផលនេះរក្សាមិនបានយូរនោះទេ បន្ទាប់ពីខ្សែបម្រើវ័យក្មេង Sanches រកបានមួយគ្រាប់វិញឱ្យព័រទុយហ្គាល់នៅនាទី៣៣។ លទ្ធផលនេះរក្សារហូតចប់១២០នាទី ហើយឈានដល់វគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។
ក្នុងវគ្គនេះ អ្នកទាត់ទាំង៥នាក់របស់ព័រទុយហ្គាល់មាន Cristiano Ronaldo, Renato Sanches, Joao Moutinho, Nani និងRicardo Quaresma សុទ្ធតែស៊ុតបានសម្រេចខណៈ ៣នាក់ដំបូងរបស់ប៉ូឡូញ Robert Lewandowski, Arkadiusz Milik និងKamil Glik ក៏ធ្វើបានសម្រេចដូចគ្នា តែ Jakub Blaszczykowski បែរជាភ្លាត់ស្នៀតស៊ុតមិនចូលធ្វើឲ្យប៉ូឡូញចាញ់ព័រទុយហ្គាល់ ៥-៣ ត្រូវហាលអាវត្រឹមវគ្គនេះ។
លទ្ធផលនេះបានធ្វើឱ្យព័រទុយហ្គាល់កក់កៅអីឡើងទៅវគ្គ៤ក្រុមចុងក្រោយមុនគេហើយ ដោយពួកគេត្រូវរង់ចាំការប្រកួតរវាងវែល និងបែលហ្សិកនៅយប់នេះទៀត៕
មតិយោបល់