ព័ត៌មានកីឡា

កីឡាករ Lewis Grabban របស់ក្រុម Bournemouth និងកីឡាករ Jason Steele របស់ក្រុម Blackburn នឹងទៅចូលរួមជាមួយ Sunderland

ក្លិបបាល់ទាត់ Sunderland បន្ទាប់ពីធ្លាក់ទៅលេងនៅ Championship ពេលនេះបានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Lewis Grabban នៅលើទឹកប្រាក់ខ្ចីជើងរយៈពេលវែងមួយពីក្លិប Bournemouth នៃក្របខ័ណ្ឌ Premier League និងអ្នកចាំទី Jason Steele របស់ Blackburn Rovers សម្រាប់តម្លៃមិនបង្ហាញទេ។

កីឡាករវ័យ ២៩ ឆ្នាំ Grabban បានស៊ុតបញ្ចូលទី ៣គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ប្រកួត កាលពីរដូវកាលមុន។ Grabban បាននិយាយថាក្រោមការគ្រប់គ្រងរបស់លោក Simon Grayson បានជួយបញ្ចុះបញ្ចូលគាត់ឲ្យមកកាន់ក្លិប Sunderland ចំណែកឯកីឡាករវ័យ ២៦ឆ្នាំ Steele វិញនិងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្លិបដែលធ្លាក់មក Championship នេះនៅរដូវកាលក្រោយដែរ ហើយកីឡាកររូបនេះបង្ហើបថា វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំ។

ដូច្នេះហើយ Sunderland ទទួលបានកីឡាករ ២រូប ដើម្បីមកពង្រឹងក្រុមនៅរដូវកាលក្រោយ និងរកកៅអីសម្រាប់ឡើងមកលេងនៅក្របខ័ណ្ឌ Premier League សារជាថ្មីឡើងវិញ៕

មតិយោបល់