ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីលែងកូនត្រីចម្រុះ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចូលរួមក្នុងទិវាមច្ឆាជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៦នេះ ហើយក៏ជាឆ្នាំលើកទី១៤ ហើយដែលកម្ពុជា ប្រារព្ធពិធីនេះ។

គួរបញ្ជាក់ផងដែរថា ទិវាមច្ឆាជាតិ ថ្ងៃទី១កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋឲ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រីឲ្យមានក្នុងដែនទឹកធម្មជាតិផង បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែផងដែរ។

ទិវាមច្ឆាជាតិនេះដែរ កាលពីឆ្នាំមុន ត្រូវបានរៀបចំឡើងនៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានព្រលែងកូនត្រីចម្រុះជាង១លានក្បាល ចូលក្នុងបឹងធម្មជាតិ៕

មតិយោបល់