នៅមុននេះបន្តិចសហព័ន្ធបាល់ទាត់កម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីអំពីការរំសាយកីឡាករចំនួន ១៦នាក់ នៅសាលាបាល់ទាត់ជាតិបាទី ដោយសារអ្នកទាងអស់នោះ បានបញ្ចប់ថ្នាក់ទី១២ នឹងកីឡាករខ្លះមានអាយុលើស ១៨ឆ្នាំ។
កីឡាករទាំង ១៦នាក់ ដែលត្រូវបានរំសាយសុទ្ធសឹងបានចូលរួមជាមួយក្លិបដែលនៅក្របខណ្ឌកំពូលកម្ពុជា រួមមានដូចជាក្លិប បឹងកេត, វិសាខា នឹង អគ្គិសនីកម្ពុជា។ ក្នុងនោះដែរសហព័ន្ធក៏បានដាក់លទ្ខខណ្ឌចំនួន ៣ រួមមាន ១. តម្រូវឲ្យមានការហ្វឹកហាត់តាមស្តង់ដាអន្តរជាតិ ២. នៅពេលសហព័ន្ធត្រូវការកីឡាករចូលរួមជម្រើសជាតិត្រូវតែឲ្យពួកគាត់មកចូលរួម ៣. តម្រូវឲ្យពួកកីឡាករទាំងនោះបានរៀនបន្ត ទាំងនេះគឺជាលក្ខខណ្ឌនៅពេលដែលក្លិបណាចង់នាំយកកីឡាករទៅចូលរួមជាមួយ ។
សូមបញ្ជាក់ថា នៅសាលាបាល់ទាត់ជាតិបាទី ធ្វើការបង្វឹកតែយុវជនអាយុក្រោម ១៨ឆ្នាំ នឹងសិក្សាត្រឹមថ្នាក់ទី ១២ ប៉ុណ្ណោះ ដូច្នេះហើយទើបតម្រូវឲ្យមានការបញ្ចប់កីឡាករទាំង ១៦នាក់ នេះ៕
មតិយោបល់