ព័ត៌មានកីឡា

Jupp Heynckes បដិសេធលក់ Vidal ឲ្យ Chelsea

អ្នកចាត់ការក្រុម Bayern Munich លោក Jupp Heynckes បានបដិសេធលក់ខ្សែបម្រើឈីលី Arturo Vidal ឲ្យក្រុមតោខៀវ Chelsea នៅទីផ្សាររដូវរំហើយនេះ។

បើតមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Bayern Munich មិនមានបំណងចង់លក់ចេញ កីឡាករឈីលី Arturo Vidal ចេញឡើយ បើទោះបីជាក្រុម តោខៀវ Chelsea បានដាក់សំណើរទិញយកកីឡាកររូបនេះក៍ដោយ។ ជាក់ស្តែងណាស់ លោក Jupp Heynckes បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនលក់ Vidal ចេញឡើយ ព្រោះថា Vidal គឺជាកីឡាករដ៍សំខាន់ម្នាក់​របស់ក្លិប Bayern Munich នាពេលបច្ចុប្បន្ននេះ។

ម្យ៉ាងវិញទៀតនោះ Vidal ក៍មិនចង់ចាកចេញពីក្លិបឡើយ ខណ:រដូវកាលនេះ ខ្សែបម្រើឈីលីរូបនេះ ចង់ឈ្នះ Champion League ជាមួយនឹងក្រុម Bayern Munich សិន។ យ៉ាងណាក៍ដោយ នេះគ្រាន់តែជាការ​អះអាងប៉ុណ្ណោះ ខណ:ការផ្លាស់ប្តូរ ឬយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ស្របពេលដែល កីឡាករភាគច្រើន តែងតែបដិសេធ ជាពិសេសនោះ គឺគ្រូបង្វឹកតែម្តង តែចុងក្រោយនៅតែចាកចេញដដែល។

ប៉ុន្តែ សម្រាប់លោក Jupp Heynckes ​នៅតែនិយាយយ៉ាងច្បាស់ថា លោកនឹងមិនលក់ Arturo Vidal ឲ្យក្រុម តោខៀវ Chelsea ឡើយ។

មតិយោបល់