ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២១ ដោយក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ត្រូវទទួលស្វាគមន៍ វេស្ទើនភ្នំពេញ នាវេលាម៉ោង ៦:០០ នាទីល្ងាច នៅលើវាល់ស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង។ តើ ម្ចាស់ផ្ទះ អាចយកឈ្នះ ភ្ញៀវ ដើម្បីបន្តឈរកំពូលតារាងទៀតទេ ខណៈដែលលើសពិន្ទុក្រុមលេខ ២, ៣ តែ ១ពិន្ទុ?
គិតត្រឹម ២០ប្រកួត កន្លងមក ព្រះខ័នរាជស្វាយរៀង កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ ដោយឈ្នះ ១៣ដង ស្មើរ ៤ដង និងចាញ់ ៣ដង កំពុងមាន ៤៣ ពិន្ទុក្នុងដៃ លើសក្រុមលេខ២ បឹងកេត នឹងលេខ៣ ណាហ្គាវើល ចំនួន ១ពិន្ទុ ដែលមាន ៤២ពិន្ទុ។ ខណៈដែល វេស្ទើនភ្នំពេញ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ដោយ ២០ប្រកួត ក្នុងនោះឈ្នះ ៦ដង ស្មើ ៤ដង និងចាញ់ ១០ដង ដោយកំពុងមាន ២២ ពិន្ទុនៅក្នុងដៃ រួចផុតពីតំបន់កាន់ទៅលីគទី២ហើយទោះចាញ់ទាំង ២ប្រកួតចុងក្រោយក៏ដោយ។
ប្រវត្តជួបគ្នា ៥លើក ចុងក្រោយក្នុងលីគ៖
ថ្ងៃទី១២ ខែកក្កដា ២០១៥ ព្រះខ័នរាជស្វាយរៀង ០-១ វេស្ទើនភ្នំពេញ
ថ្ងៃទី១៣ ខែកញ្ញា ២០១៥ វេស្ទើនភ្នំពេញ ២-៦ ព្រះខ័នរាជស្វាយរៀង
ថ្ងៃទី១០ ខែមេសា ២០១៦ វេស្ទើនភ្នំពេញ ១-៣ ព្រះខ័នរាជស្វាយរៀង
ថ្ងៃទី០៦ ខែកញ្ញា ២០១៦ ព្រះខ័នរាជស្វាយរៀង ៧-១ វេស្ទើនភ្នំពេញ
ថ្ងៃទី០៤ ខែមីនា ២០១៧ វេស្ទើនភ្នំពេញ ០-៥ ព្រះខ័នរាជស្វាយរៀង
មតិយោបល់