ព័ត៌មានកីឡា

កីឡាករផ្លាស់ចូល ២រូប ជួយ Everton រកបាន ៣ពិន្ទុ ក្នុងដីនៅចុងម៉ោង

ក្រុមម្ចាស់ផ្ទះ Everton បានយកឈ្នះក្រុមភ្ញៀវ​ Crystal Palace ដោយលទ្ធផល ២ ទល់ ០ នៅរយៈពេល ៣ នាទីចុងក្រោយ ពីសំណាក់កីឡាករ ២ រួប ដែលផ្លាស់ប្តូចូល ធ្វើឲ្យម្ចាស់ទីលាន Goodison Park ទទួលបាន ៣ ពិន្ទុ សម្រាប់សប្តាហ៍ទី ៩ នៃក្របខណ្ឌ Premier League ។

ខ្សែបម្រើប្រយុទ្ធ DominicCalvert-Lewin ដែលផ្លាស់ចូលនៅនាទី ៨២ រកគ្រាប់បាននាំមុខភ្ញៀវ នៅនាទីទី ៨២ ពោលគឺ ៥ នាទីបន្ទាប់ពីបានចូល នឹងគ្រាប់ទីពីរ រកបានដោយកីឡាករCenkTosun ដែលបានផ្លាស់ចូលនៅវគ្គទី ២ ដែរ បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ Crystal Palace នៅនាទីទី ៨៩ ដែលជាគ្រាប់ជ័យជម្នះ​។

ក្រុមភ្ញៀវក៏មានឱកាសម្តងដែរ នៅនាទីទី ៦០ ប៉ុន្តែកីឡាករ Luka Milivojevic ធ្វើមិនបានសម្រេច ដោយទាត់ចំជើងអ្នកចាំទីជម្រើសជាអង់គ្លេសJordanPickford ៕

https://www.youtube.com/watch?v=JV6JPWMhEUM

មតិយោបល់