ព័ត៌មានកីឡា

សុីម៉ាក់ អាចសងសឹក បឹងកេត ដើម្បីយក៣ពិន្ទុគេចពីតំបន់កាត់ចោលបានទេ?

ក្នុងជំនួបសប្ដាហ៍ទី ១៨ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ជើងទី២ ក្រុមបាល់ទាត់បឹងកេត និងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(សុីម៉ាក់) នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧នេះ នាវេលាម៉ោង ៦:០០ នាទីល្ងាច នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀ។

សុីម៉ាក់ ត្រូវការឈ្នះជាចំបាច់ណាស់ដើម្បីបាន ៣ពិន្ទុ គេចពីតំបន់កាត់ចោល ខណៈ គិតត្រឹមសប្ដាហ៍ទី ១៨នេះ ស៊ីម៉ាក់កំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ដោយកំពុងមាន ១១ពិន្ទុក្នុងដៃតែប៉ុណ្ណោះ។ ស្របពេលដែលបឹងកេត ក៏ត្រូវការឈ្នះដែរ ដើម្បីរក្សាដំណែងក្រុមកំពូលទាំង៤ ដោយគិតត្រឹមសប្តាហ៍ទី ១៨នេះ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដោយប្រកួតបាន ១៧ ប្រកួតក្នុងនោះឈ្នះ ១០ ដង ស្មើ ៣ ដង និងចាញ់ ៤ ដងដោយកំពុងមាន ៣៣ ពិន្ទុនៅក្នុងដៃស្មើគ្នាជាមួយ ណាហ្គាវើល ផងដែរ ។

សូមរំលឹកផងដែរថា កាលជើងទី១ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ សុីម៉ាក់ បានបរាជ័យក្រោមថ្វីជើង បឹងកេត ដោយលទ្ធផល ១ទល់២ ដែលកាលនោះប្រកួតនៅកីឡដ្ឋានស្តាតចាស់៕

មតិយោបល់