ព័ត៌មានកីឡា

ក្រោយជាពីរបួស Alexis Sanchez ត្រូវលោក Wenger ធានាពីអនាគត់របស់កីឡាកររូបនេះ

ខ្សែប្រយុទ្ធ Alexis Sanchez ដែលត្រូវបានសារពត៌មាន ក៍ដូចជាអ្នកតាមដានកីឡាជាច្រើន ជឿជាក់ថា នឹងផ្លាស់ទៅកាន់ក្រុម Man City នោះត្រូវបានលោក Arsene Wenger បដិសេធចោលជាមួយពត៌មាននេះ។

ក្នុងការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រោយពី Alexis Sanchez បានមកចូលរួមហ្វឹកហាត់ ជាមួយក្លិបរួចមក លោក Arsene Wenger បាននិយាយថា ខ្សែប្រយុទ្ធឈីលីរូបនេះ មិនចាកចេញវិញឡើយ។ ជាការពិតណាស់ Sanchez ធ្លាប់បានប្រាប់សារពត៌មាន នាពេលកន្លងមកថា រូបគេចង់លេង Champion League នៅរដូវកាលក្រោយ ខណ:ក្រុម Arsenal បានត្រឹមលេងនៅ Europa League ប៉ុណ្ណោះ នៅរដូវកាលក្រោយនេះ។ ជាងនេះទៅទៀត ក្លិបធំៗជាច្រើន ដែលកំពុងចាំត្រងខ្សែប្រយុទ្ធរូបនេះ សុទ្ធសឹងមានតំណែងនៅ Champion League ទាំងអស់ រួមមានដូចជា ក្រុមបារាំង Paris Saint Germain ក្រុមជើងខ្លាំងអង់គ្លេស Manchester City និងក្រុមអ៊ីតាលី Juventus ជាដើម។

យ៉ាងណាវិញ ក្រោយពីការវិលមកកាន់ ការហ្វឹកហាត់វិញ លោក Arsene Wenger សង្ឃឹមយ៉ាងមុតមាំថា Alexis Sanchez នឹងបន្តនៅ Arsenal បន្តទៀត ព្រោះថា Sanchez ក៍មានបំណងចង់ឈ្នះពានជាមួយ Arsenal ដែរជាពិសេសនោះ Premier League ។ ជាងនេះទៅទៀត សម្រាប់វត្តមានរបស់ Sanchez ក្រុម Arsenal បានផ្តល់ប្រាក់ប្រចាំសប្តាហ៍ រហូតដល់ទៅជាង ៣០ម៉ឺនផោនក្នុង១សប្តាហ៍ផងដែរ។ ម្យ៉ាងវិញទៀតនោះ Sanchez នឹងមានដៃគូប្រយុទ្ធយ៉ាងល្អនៅរដូវកាលក្រោយនេះ ជាមួយខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ។

ដូច្នេះហើយ លោក Wenger ជឿជាក់ ១០០% ថា Sanchez មិនចាកចេញពី​ Arsenal ព្រមទាំងក្លាយជាដៃគូប្រយុទ្ធមុតស្រួតជាមួយ Lacazette នៅរដូវកាលក្រោយនេះ។

មតិយោបល់