ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា នឹងត្រូវទទួលភ្ញៀវ ម៉ាឡេសុី ក្នុងពានរង្វាន់ AFF SUZUKI CUP 2018 នាថ្ងៃទី ០៨ ខែ វិច្ចិកា ឆ្នាំ ២០១៨ នេះ ចាប់ពីម៉ោង ៦ៈ៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ ដែលជាជំនួបបើកឆាក។
បើតោងតាមប្រវត្តជួនគ្នាកន្លងមក គោព្រៃកម្ពុជា មិនធ្លាប់ឈ្នះ ម៉ាឡេសុី ឡើយ ពោលគឺ ៤ ប្រកួត រួមមាន៖
– ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨៖ កម្ពុជា ១-៣ ម៉ាឡេសុី (មិត្តភាព)
– ថ្ងៃទី ២០ ខែ វិច្ចិកា ឆ្នាំ ២០១៦៖ ម៉ាឡេសុី ៣-២ កម្ពុជា (AFF CUP)
– ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៤៖ ម៉ាឡេសុី ៤-១ កម្ពុជា (មិត្តភាព)
– ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០០៤៖ ម៉ាឡេសុី ៦-០ កម្ពុជា (មិត្តភាព)
ដូច្នេះនារាត្រីនេះ គោព្រៃ អាចយកឈ្នះ បង្កើតកំណត់ត្រាថ្មី ក្នុងពានរង្វាន់នៅតំបន់អាស៊ាននេះ បានទេ? រង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ៕
មតិយោបល់