Post News Media ព័ត៌មានកីឡា Roma សម្លឹងឃើ...

Roma សម្លឹងឃើញអ្នកចាំទីថ្មីជំនួស Alisson

បន្ទាប់ពីអ្នកចាំទីប្រេស៊ីល Alisson Becker ទទួលបានការចាប់អារម្មណ៍ច្រើន ពី​សំណាក់ក្លិបបាល់ទាត់នៅតំបន់អឺរ៉ុប ដូចជា​ Liverpool និង Real Madrid ជាដើមនោះ ក្រុម AS Roma មិនអាចរក្សាអ្នកចាំទីរូបនេះ បានយូរទៀតឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ The Mirror បានឲ្យដឹងថា ក្រុមចចក​ Roma កំពុងតែសម្លឹងឃើញអ្នកចាំទីមួយរូប ដើម្បីយកមកជំនួស Alisson Becker ដែលអាចចាកចេញពី Roma ក្រោយមានក្លិបជាច្រើនចង់បាននោះ។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា អ្នកចាំទី ដែល Roma ចង់បាននោះ គឺអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Bernd Leno កំពុងលេងឲ្យក្រុម Bayer Leverkusen ។ Roma ហាក់មិនចង់លក់ Alisson ឡើយ ក៍ប៉ុនតែ តាមរយ:ការចង់បានរបស់ហង្សក្រហម Liverpool និង Real Madrid នាពេលបច្ចុប្បន្ននេះ ប្រហែលជាក្លិបអ៊ីតាលីមួយនេះ មិនអាចរក្សា Alisson បាន​ឡើយ។

ដូច្នេះហើយ ដើម្បីកុំឲ្យមានហានិភ័យ នៅពេលដែល Alisson ចកចេញនោះ ក្រុម​ចចក Roma នឹងតាមប្រមាញ់អ្នកចាំទី​ Bernd Leno ពីក្រុម Bayer Leverkusen ឲ្យបានក្នុងពេលឆាប់ៗនេះ ខណ: Alisson វិញ មិនទាន់ដឹងច្បាស់​​ថា ទៅ Liverpool ឬ Real Madrid ឡើយ។

Loading...