ព័ត៌មានកីឡា

តោះ! មកមើលដំណើរកំសាន្តដ៍រីករាយរបស់គ្រួសារ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo តិចមើល

ថ្វីបើ ក្រុម Real Madrid កំពុងតែត្រៀមខ្លួន ក្នុងការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីប្រកួតពានរង្វាន់ International Champion Cup ក៍ប៉ុន្តែ Ronaldo កំពុងតែរីករាយជាមួយនឹងគ្រួសារដ៍កក់ក្តៅរបស់គេ។

តាមរយៈ​ Twitter របស់ Cristiano Ronaldo បានបង្ហាញឲ្យឃើញថា ដំណើរកំសាន្តរបស់គ្រួសារ Ronaldo ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ក្នុងរូបថត មួយចំនួននេះ រួមមានម្តាយរបស់ Ronaldo ឈ្មោះ Dolores, មិត្តស្រីរបស់ Ronaldo ជាមួយកូនទាំង៣ រួមនឹងក្រុមគ្រួសារ របស់ Ronaldo ទាំងអស់។ វាគឺជារឿងដ៍កម្របំផុត ដែកតារាបាល់ទាត់ដ៍ឆ្នើមមួយរូបបាន បង្ហាញរូបថត នៅលើបណ្តាញសង្គមបែបនេះ ព្រោះថា នេះគឺជាលក្ខណះគ្រួសារដ៍ធំ មួយតែម្តង។ ដំណើរទៅកាន់ តំបន់ mantelpiece នេះពិតជាធ្វើឲ្យគ្រួសារដ៍ផ្អែមល្អែមនេះ ទទួលបានភាពរីករាយយ៉ាងខ្លាំង​ ដែលធ្វើឲ្យមានការច្រណែនយ៉ាងខ្លាំង​ពីសំណាក់អ្នកដែលបានឃើញរូបភាពនេះ។

យ៉ាងណាក៍ដោយ Ronaldo នឹងបន្តសម្រាក រហូតដល់ការចាប់ផ្តើមរដូវកាលថ្មីមកដល់ ដែលនេះគឺជាពេលវេលា សម្រាប់ការកំសាន្តរបស់របស់ កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ជាមួយនឹងកូនប្រុសទាំង៣ របស់គេ នាវិស្សមកាលបាល់ទាត់នេះ។

មតិយោបល់