ព័ត៌មានសុខភាព

អនុវត្តមួយសប្តាហ៍ម្តងប៉ុណ្ណោះ ផ្ទៃមុខរបស់អ្នកនឹងក្មេងជាវ័យ ១០ឆ្នាំ

បរទេស៖ ដំណើរការឈានទៅរកភាពចាស់ ជារឿយៗតែងតែធ្វើឲ្យស្បែកមុខរបស់អ្នកឡើងស្រអាប់, ជ្រីវជ្រួញ និងមានស្នាមអុចខ្មៅៗ។ ដូច្នេះ ប្រសិនបើអ្នកចង់ទប់ស្កាត់កុំឲ្យសម្រស់ឆាប់ចាស់ទៅតាមវ័យ អ្នកអាច​ប្រើប្រាស់​វិធីថែរក្សា​សម្រស់​តាម​បែប​ស្ត្រី​ជនជាតិ​ជប៉ុន។

អាថ៌កំបាំងនៃការថែរក្សាសម្រស់ដែលធ្វើឲ្យស្រ្តីជនជាតិជប៉ុននៅក្មេងជាងវ័យរហូត ដោយសារតែធាតុផ្សំចេញពីអង្ករ។ អង្ករមាន​សមត្ថភាពជួយកម្ចាត់ស្នាមអុចខ្មៅៗ, បណ្តុះកោសិកាថ្មី, ធ្វើឲ្យស្បែកមានពណ៌សម្បុរភ្លឺថ្លា។ ជាពិសេស​អង្គរ​អាច​ជួយ​ជម្រុញ​ដល់ការផលិតស្រទាប់កូឡាជែនក្នុងស្បែក ដែលជាហេតុធ្វើឲ្យភាពជ្រីវជ្រួញត្រូវបានកាត់បន្ថយ ហើយធ្វើឲ្យ​អ្នកមើល​ទៅក្មេង​ជាង​វ័យ​បាន។

ដូច្នេះហើយ ទឹកអង្ករគឺជាម៉ាសបិទមុខដ៏មានប្រសិទ្ធភាពបំផុត ដែលធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ ១០ឆ្នាំ ប្រសិនបើ​អ្នក​ប្រើឲ្យ​បាន​ទៀងទាត់តែម្តងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។

របស់ដែលត្រូវការ៖

  • អង្ករ ៣ ស្លាបព្រាបាយ
  • ទឹកដោះគោ ១ ស្លាបព្រា
  • ទឹកឃ្មុំ ១ ស្លាបព្រា
  • ទឹក ១ កែវ

ការអនុវត្ត៖

  • ចាក់ទឹក ១កែវ និងអង្ករ ៣ ស្លាបព្រាចូលទៅក្នុងឆ្នាំងមួយ រួចចម្អិនដោយប្រើកំដៅល្មមៗឲ្យពុះបានរយៈពេល ២ ទៅ ៣នាទី ទើបលើកទុកមួយឡែក។
  • ចាប់ផ្តើមលាយទឹកដោះគោ ១ស្លាបព្រា, ទឹកឃ្មុំ ១ស្លាបព្រា នឹងទឹកអង្ករដែលបានដាំពុះបន្តិច បញ្ចូលគ្នាឲ្យសព្វល្អ។
  • ជំហ៊ានបន្ទាប់អ្នកត្រូវយកល្បាយនេះម៉ាសឲ្យពេញលើផ្ទៃមុខរបស់អ្នក។
  • ទុករយៈពេល ១០-១៥ នាទី រហូតដល់វាស្ងួតល្អទាំងស្រុង។
  • បន្ទាប់មក អ្នកត្រូវលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកអង្ករដែលនៅសល់។
  • អនុវត្តន៍ដំណើរការនេះ យ៉ាងហោចណាស់ឲ្យបានម្ដងក្នុងមួយសប្ដាហ៍។

លក្ខណៈសម្បត្តិនៃការប្រឆាំងអុកស៊ីតកម្ម និងការព្យាបាលនៃទឹកអង្ករ ធ្វើឲ្យផ្ទៃមុខមានសំណើម ហើយធ្វើឲ្យចរន្តឈាមក្រោមស្បែកមានដំណើរការល្អ។ ជាងនេះទៅទៀ វាក៏ជួយក្នុងការកាត់បន្ថយការរលាកស្បែក និងធ្វើឲ្យស្បែកមុខរបស់អ្នកមើលទៅក្មេងជាងវ័យ។ នេះគឺជាវិធីសាស្រ្តបែបធម្មជាតិក្នុងការរក្សាស្បែកឲ្យមានភាពស្រស់ថ្លា និងជួយឲ្យស្បែកកាន់តែមានសុខភាពល្អ៕
Younger

មតិយោបល់