ព័ត៌មានកីឡា

បឹងកេតអង្គរ នឹងប្រកួតមិត្តភាពជាមួយក្រុម African All Star ល្ងាចនេះ

ភ្នំពេញៈ ក្រុមបាល់ទាត់បឹងកេតអង្គរ នឹងប្រកួតសមជើងតទល់និងក្រុមតារាបាល់ទាត់សញ្ជាតិអាហ្វ្រ៊ីក ( African All Star ) នាល្ងាចនេះម៉ោង៣រសៀល នៅទីលានវេស្ទើន។ នេះបើតាមការប្រកាសលើទំព័រផ្លូវការរបស់ខ្សែកាពារ ទូច បញ្ចរ៉ុង លើបណ្តាញសង្គម។

ជំនួបនេះធ្វើឡើងដើម្បីពិនិត្យមើលជើងកីឡាករ បន្ទាប់ពីសម្រាកពេញ១សប្តាហ៍មុន ដោយសហព័ន្ធទុកពេលរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រហ៊ុនសែនខាប់។ ក្រុមទាំងអស់នឹងវិលមកកាន់ទីលានជាថ្មី នៅចុងសប្តាហ៍នេះ ដោយបឹងកេតនឹងប៉ះស៊ីម៉ាក់យូណាយធីត នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី១០កក្កដាខាងមុខ៕

មតិយោបល់