ព័ត៌មានកីឡា

Bale ៖ ព័រទុយហ្គាល់ប៉ះវែល មិនអាចយកខ្ញុំប្រៀបធៀននិង Ronaldo បានទេ

Gareth Bale ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមជម្រើសជាតិវែល បាននិយាយថាការប្រកួតជាមួយក្រុមព័រទុយហ្គាល់នៅ Euro វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អ្នកទាំងអស់គ្នាមិនអាចយករូបគេទៅប្រៀបធៀបសមត្ថភាពជាមួយ Ronaldo បានឡើយ ព្រោះវាជាការប្រកួតជាតិនិងជាតិ ១១នាក់និង១១នាក់។

ការធ្វើសន្និសិទកាសែតមុនការប្រកួត ម្សិលមិញនេះ មានអ្នកកាសែតបានសួរថាតើការប្រកួតខាងមុខ អាចបញ្ជាក់ពីសមត្ថភាពរបស់ Bale និង Ronaldo ក៏ដូចប្រាប់ពីនរណាជាអ្នកខ្លាំងពិតប្រាកដបានដែរឬទេ? ចំពោះចម្លើយ អតីតកីឡាករ Spurs បាននិយាយទាំងអស់សំណើចថា៖ “វាជាប្រកួតជាតិនិងជាតិ មិនមែនតែខ្ញុំនិង Ronaldo ទេ ដូច្នេះសូមកុំប្រៀបធៀបគ្នាអី។ យើងជាមិត្តរួមក្រុមនៅ Real Madrid ប៉ុន្តែយើងត្រូវលេងតំណាងជាតិរៀងខ្លួន”។

29935FDC00000578-0-image-a-13_1434138767396

ក្នុងការប្រកួតនៅល្ងាចស្អែកនេះ ក្រុមព័រទុយហ្គាល់កំពុងមានការព្រួយបារម្ភច្រើនដោយសារតែខ្សែការពារ Pepe កំពុងមានបញ្ហារបួស មិនអាចហ្វឹកហាត់បានទេកាលពីម្សិលមិញនេះ។ ចំណែកឯខាងក្រុមវែលវិញ កីឡាករនាំលេងដ៏សំខាន់ម្នាក់ Ramsey ក៏មិនមានវត្តមានដែរ ព្រោះជាប់កាតលឿង២ដង។

ចំពោះ Bale វិញគិតត្រឹមវគ្គនេះ រូបគេរកគ្រាប់បាល់បាន៣គ្រាប់ហើយ ខណ:ដែល Ronaldo ទើបតែរកបាន២គ្រាប់នោះទេ។ ដោយឡែក Top Scorers បណ្ដោះអាសន្នបានទៅលើខ្សែប្រយុទ្ធ Grizeman របស់ជម្រើសជាតិបារាំងរកបាន៤គ្រាប់។

Gareth-Bale_Cristiano-Ronaldo

មតិយោបល់