ភ្នំពេញៈ ទស្សនិកជន តែងតែគិតថា មិនចង់បានទេ អ្នកក្នុងរង្វង់សិល្បៈ ធ្វើជាគូអនាគត ដោយមើលឃើញនឹងភ្នែកច្បាស់ៗហើយ គ្រាន់តែជាស្នេហា ភ្លើងចំបេីង ធ្វើឲ្យចំណងស្នេហា មួយនេះមិនស្ថិតស្ថេរនោះទេ និយាយឲ្យចំទៅតែងតែមានបញ្ហាស្នេហាត្រីកោណ មិនចេះចប់ មិនចេះហើយ។
អាចនិយាយបានថា អាជីព លក់សមត្ថភាពសម្តែង សម្រស់ និងសំនៀងមួយនេះ បើទោះបីជាដឹងថា តារារូបនេះ មានប្រពន្ធកូន ឬប្តីរួចហើយ ក៏ប៉ុន្តែចំណងតណ្ហារបស់ អ្នកមានលុយ និងចាស់ស្ទាវ មិនខ្វល់នោះទេ សំខាន់អូនស្អាត បងចង់រស់នៅជាមួយនឹងអូន ។
ជាក់ស្តែង អ្វីដែលទស្សនិកជន ឃើញនឹងភ្នែកនោះ គឺចំណងស្នេហា តារាជើងចាស់ ៤គូ ដូចខាងក្រោមនេះ៖
១. ចំណងស្នេហ៍ លោក ខៃ ប្រសិទ្ធ និង ពិសិដ្ឋ ពីលីកា
បើយោងតាម wikiepedia បានធ្វើកត់ត្រានិងចុះផ្សាយថា ដោយសារតែការរវល់ជាមួយនឹងការងារពេកបានធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ រវាងអ្នកស្រី និងលោក ខៃ ប្រសិទ្ធ រង្គោះរង្គើបន្តិចម្ដងៗ។ ក្រោយមក ក៏ចាប់ផ្ដើមមានលេចឮពាក្យចចាមអារ៉ាមជាច្រើន ចំពោះចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំងពីរ។ មានប្រភពព័ត៌មានមិនច្បាស់ការណ៍ខ្លះ បាននិយាយថាលោក ខៃ ប្រសិទ្ធ បានលួចទៅមានចំណងស្នេហាជាមួយស្រីផ្សេង ដែលស្រីនោះជាកូនស្រីរបស់មន្ត្រីដែលបុណ្យសក្តិខ្ពង់ខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ ដោយសារតែព័ត៌មានមិនច្បាស់ការណ៍នេះ ក៏បានធ្វើឲ្យប្រជាជនខ្លះទៀតយល់ថា ខៃ ប្រសិទ្ធ ត្រូវបង្ខំចិត្តមានចំណងស្នេហាជាមួយស្រីម្នាក់នោះ ដោយសារអំនាចរបស់ឪពុកនាង។ ជាអ្នកស្ម័គ្រចិត្ត ឬត្រូវគេបង្ខំក៏ដោយ ការដែលឃើញស្វាមីរបស់ខ្លួន ទៅមានស្រីថ្មី វាពិបាកនឹងទទួលយកខ្លាំងណាស់។ ដោយសារតែទទួលរងនូវគំនាបផ្លូវចិត្តក្នុងរឿងនេះ នៅខែ កញ្ញា ឆ្នាំ ១៩៩៨ អ្នកស្រីក៏បានធ្វើលិខិតលែងលះគ្នា ជាមួយប្ដីរបស់ខ្លួន។ គ្មានអ្វីចំលែកទេ ដែលអ្នកស្រីនៅតែមានចិត្តស្រលាញ់ប្ដីរបស់គាត់។ មានចំរៀងខារ៉ាអូខេ ពីរបទដែលគាត់បានសំដែង ដែលហាក់ដូចជាស្ដែងចេញនូវអារម្មណ៍ពិតរបស់គាត់ ចំពោះស្វាមី។
ចំពោះព័ត៌មាន ដែលថាលោក ខៃ ប្រសិទ្ធ ទៅមានស្រីផ្សេង ឬ ត្រូវបានមន្ត្រីមានបុណ្យសក្តិខ្ពង់ខ្ពស់បង្ខំឲ្យរៀបការជាមួយកូនស្រីរបស់ខ្លួននោះគ្មានប្រភពណាមួយអាចបញ្ជាក់ការពិតបានឡើយ។ រយៈពេលមួយឆ្នាំ ក្រោយពីចេញលិខិតលែងលះមក លោកខៃ ប្រសិទ្ធ បានចាកចេញទៅប្រទេសអូស្ត្រាលី។ គ្មានប្រភពព័ត៌មានច្បាស់លាស់ណាមួយអាចបញ្ជាក់ពីមូលហេតុដែលគាត់ទៅប្រទេសអូស្ត្រាលីនោះបានទេ។
ក្រោយមក អ្នកស្រី ពិសិដ្ឋ ពីលីកា បានទទួលមរណភាពនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៩៩ ដោយសារការបាញ់ប្រហារ ពីសំណាក់ខ្មាន់កាំភ្លើងមិនស្គាល់មុខម្នាក់ ធ្វើឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ទទួលអនិច្ចកម្មនៅមន្ទីរពេទ្យ។
២. អម្ពរ ទេវី និង លោក ពេជ្រ ភិរុណ
សម្រាប់អ្នកទាំងពីរ បានចាប់ដៃគ្នា ជាគូស្នេហ៍ នៅខែតុលា ឆ្នាំ១៩៩២ ប៉ុន្តែចំណងស្នេហា នេះបានបញ្ចប់ទៅវិញ នៅឆ្នាំ២០០១ រកទ្រនំស្នេហ៍រាងៗខ្លួន ដោយបន្សល់កូនរួមគ្នា ជាតំណក់ឈាម ដែលបានបញ្ចប់បរិញ្ញាប័ត្រ នៅក្រៅប្រទេស ។
៣.សុខ ស្រីមុំ និង ខៃ ចាន់តារា
អ្នកនាង សុខ ស្រីមុំ បានរៀបការដំបូងជាមួយ លោក ខៃ ចាន់តារា ដែលជាតារាសម្ដែងក្នុងជំនាន់ជាមួយនឹងគ្នា ហើយក៏បានចែកផ្លូវគ្នានៅក្នុងឆ្នាំ ១៩៩៧ ដោយបន្សល់ទុកកូនប្រុសម្នាក់។ ក្រោយចំណងស្នេហា បាក់បែក មកនាងបានសាងទ្រនំស្នេហ៍ជាមួយលោកដេវីត ដែលជាវិស្វករ ផ្នែកពន្លឺក្នុងក្រុមហ៊ុនភាពយន្តហូលីវូត ជាតន្ត្រីករ ជាតារាចម្រៀងរ៉ុក និងជាអ្នកនិពន្ធមួយរូប ហើយសព្វថ្ងៃនេះ នាងរស់នៅជាមួយស្វាមីនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។
៤. យុត្ថារ៉ា ឆានី និងនាងចន ច័ន្ទលក្ខិណា
បន្ទាប់ពីរង្គោះរង្គើរ ស្នេហ៍ ជាង២ឆ្នាំនោះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ បណ្តឹងលែងលះ រវាងលោកយុត្ថារ៉ា ឆានី និងនាងចន ច័ន្ទលក្ខិណា បានធ្លាក់ដល់ដៃតុលាការ ជាផ្លូវការ។
ចំណងស្នេហា ជាង១០ឆ្នាំ បានកូនស្រីម្នាក់រួមគ្នា ដោយចុងក្រោយ បន្សល់តែពាក្យថា «រស់នៅមិនចុះសម្រុងនឹងគ្នា» ។ ប៉ុន្តេបើតាម ប្រភពព័ត៌មានក្នុងស្រុក ចុះផ្សាយកន្លងមក បានឲ្យដឹងថា អ្នកទាំងពីរ មានអ្នកទីបី ចូលជ្រែកស្នេហ៍ រៀងៗខ្លួន៕
មតិយោបល់