លោក Jose Mourinho បានមកដល់កន្លែងហ្វឹកហាត់របស់ ក្លឹប Manchester United ហើយកាលពីម្សិលមិញ ហើយក៏បាននិយាយថាលោកមានទំនុកចិត្តខ្ពស់ថានឹងអាចទិញខ្សែបម្រើ Paul Pogba បាន។
Jose បានទិញកីឡាករថ្មីចូលច្រើននាក់ហើយដូចជា Zlatan ជាដើម ដើម្បីប្រជែងយកពានរង្វាន់ Premier League រដូវកាលក្រោយនេះជាមួយក្លឹបធំៗផ្សេងទៀត។ យ៉ាងណាមិញ មហិច្ឆតាចង់បាន Pogba ឱ្យត្រលប់មករួមក្រុមវិញ នៅតែមានដដែល។ “Pogba ជាកីឡាករម្នាក់ដែលយើងចង់បានខ្លាំង។ កីឡាករទាំងអស់សុទ្ធតែមានចំណាប់អារម្មណ៍លើ Man Utd ព្រោះជាក្លឹបធំជាងគេលើលោក ហើយគាត់ក៏ដូចគ្នា ព្រោះគាត់ធ្លាប់នៅទីនេះ”។ Mourinho និយាយ។
ចំពោះការចង់បានអតីតកីឡាកររបស់ខ្លួនមកវិញនេះដែរ Manchester United គ្រោងចំណាយឱ្យក្រុម Juventus ចំនួន៨០លានផោន ហើយផ្ដល់ប្រាក់បៀវត្សប្រចាំសប្ដាហ៍ដល់ Pogba ចំនួន២៥០ ០០០ផោន៕

មតិយោបល់