ភ្នំពេញៈ ប្រឡូកក្នុងអាជីពសិល្បៈជិត ២ឆ្នាំប៉ុណ្ណោះកញ្ញា គីម ច័ន្ទបូរមី ដែលត្រូវបានទស្សនិកប្រដូចថា មុខមាត់មិនចាញ់ តារាថៃប៉ុន្មាននោះ បានច្បាមយកតំណែងតួឯក មិនក្រោម ៧រឿងនោះទេ និងថតស្ពតពាណិជ្ជកកម្មឲ្យផលិតផល ជាច្រើនទៀត ។
ជាមួយនឹងភាពលេចធ្លោ ក្នុងវិស័យសិល្បៈ តារាស្រីដែលកំពុងធ្វើឲ្យបេះដូងប្រុសៗឈ្លក់វង្វេង នឹងសម្រស់នាង ហើយក៏កំពុងធ្វើឲ្យផលិតករថៃ ចាប់អារម្មណ៍ផងដែរ ។
តួឯកស្រីក្នុងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» រូបនេះបានថ្លែងប្រាប់ Post News ឲ្យដឹងថា «ខ្ញុំត្រូវបានផលិតករថៃ ចាប់អារម្មណ៍ ដើម្បីថតរឿងភាគឲ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ប៉ុន្តែ មិនទាន់ដឹងរឿងអីទេបង» ។
គីម ច័ន្ទបូរមី បានអះអាងថា ប្រហែលជាផលិតករថៃ នោះចាប់អារម្មណ៍ នឹងភាពក្រម៉ិចក្រមើមរបស់នាងហើយមើលទៅ នោះ បានហៅឲ្យថតយ៉ាងដូច្នោះ ។
បើទោះបីជាជោគជ័យក្នុងវិស័យភាពយន្ត ប៉ុន្តែគីម ច័ន្ទបូរមី ហាក់កំពុងបរាជ័យក្នុងរឿងស្នេហា ព្រោះតែនាងបដិសេធ មិនព្រមទទួលយកបុរសណាម្នាក់ដាក់ក្នុងបេះដូងនាងឡើយ ដោយជាប់កាតព្វកិច្ចជីវិត នោះគឺសិក្សាឲ្យចប់ចុងចប់ដើមសិន ៕
មតិយោបល់