Christophe Dugarry អតីតកីឡាករឆ្នើមម្នាក់បានរំលឹកដល់កាល Louis van Gaal ដឹកនាំក្រុម Barcelona អំឡុងឆ្នាំ១៩៩៧-២០០០ ថាគ្រានោះរូបគេដូចរស់នៅឋាននរកអីចឹង គ្មានសេរីភាពអ្វីនោះទេ។
Van Gaal បានចំណាយពេល៣ឆ្នាំដឹកនាំក្រុម Barca ឱ្យឈ្នះពានរង្វាន់ La Liga បាន២ដង មុនពេលត្រលប់ទៅដឹកនាំក្រុមជម្រើសជាតិហុល្លង់។ ត្បិតតែជួយក្រុមឈ្នះពានយ៉ាងនេះមែន ប៉ុន្តែអំឡុងពេលនោះ មានកីឡាករម្នាក់ឈ្មោះថា Christophe យល់ថាការដឹកនាំរបស់ Van Gaal នៅ៣ឆ្នាំនោះមិនមានអ្វីល្អនោះទេ។
អតីតខ្សែប្រយុទ្ធឆ្នើមរបស់បារាំងខាងលើបានពន្យល់ថាអំឡុងពេលខ្លួនលេងឱ្យ Barcelona នោះ ធ្លាប់ត្រូវ Van Gaal យកទឹកសុទ្ធកប់ខ្លួន ដោយសារតែការប្រកួតមានកំហុសបន្តិចបន្ដួច។ ហេតុដូច្នេះហើយ ទើបលោកសម្រេចចិត្តចាកចេញពីក្រុមអេស្ប៉ាញមួយនេះ ដោយលេងបានត្រឹមតែ៦ខែប៉ុណ្ណោះ។ បុរសវ័យ៤៤ឆ្នាំរូបនេះ បន្តថាពេលនោះ ជាពេលអាក្រក់បំផុតក្នុងអាជីពបាល់ទាត់របស់លោក ដូច្នេះហើយលោកត្រូវងើបចេញពីឋាននរកមួយនេះ។
Louis van Gaal ជាអ្នកចាត់ការក្រុមម្នាក់ដែលមានបទពិសោធន៍ច្រើនមែនទែន ទាំងក្រុមជម្រើសជាតិនិងក្លឹបធំៗ។ យ៉ាងណាមិញ ក្រុមដែលលោកដឹកនាំចុងក្រោយ Manchester United គឺមិនទទួលបានជោគជ័យទេ ហើយថែមទាំងត្រូវគេបណ្ដេញចេញទៀតផង៕
មតិយោបល់