កាលពីម្សិលមិញ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេសុី អាយុក្រោម ២២ឆ្នាំ ជាលទ្ធផល ១ ទល់ ០ នាពហុកីឡដ្ឋានជាតិ។
ត្រឹមតែ ១គ្រាប់ របស់កីឡាករ សេត រ៉ូសុីប នៅនាទី ៦២’ ពីការទាត់បាល់ពិន័យពីចំងាយ (Free-kick) បំប៉ោងសំណាញ់ទី បន្ទាប់ពីកិឡាកររបស់ម៉ាឡេសុីបានបង្កកំហុស នឹងទទួលបានការលឿងជាលើកទី២ ស្មើនឹងកាតក្រហម។ លទ្ធផលនេះរក្សារហូតឈានដល់ចប់ ៩០ នាទីពេញ បើទោះបីជាខាងម៉ាឡេសុី បានបាត់បង់សមាជិកម្នាក់ក៏ដោយ ប៉ុន្តែខាងកម្ពុជា ហាក់មានភាពនឿយហត់យ៉ាងខ្លំាងដោយខំប្រឹងស្រែងរកគ្រាប់បាល់បន្ថែម តែមានកីឡាករជាច្រើនបានរងរបួស ពីការខំប្រឹងនេះ។
ដូច្នេះហើយក្រុមគោព្រៃជំទង់ កម្ពជា ឡើងឈរកំពូលតារាង នៃ B បណ្តោះអាសន្ន ដោយមាន ៣ ពិន្ទុក្នុងដៃ មានភាគរយខ្ពស់ក្នុងការឡើងទីវគ្គបន្ទាប់៕
មតិយោបល់