Post News Media ព័ត៌មានកីឡា Isco ទម្រង់លេ...

Isco ទម្រង់លេងកាន់តែល្អ!

ថ្វីបើជម្រើស១១ នាក់ដំបូងហាក់មិនសូវកាក់កប សម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញ Isco តែទម្រង់លេងរបស់កីឡាករខ្សែបម្រើរូបនេះកាន់តែល្អ។

ការបង្ហាញខ្លួនលើកចុងក្រោយឲ្យក្រុម Real Madrid កាលពីថ្ងៃសៅរ៍កន្លងមក Iscoបានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យក្នុងការនាំយកជ័យជម្នះដល់ក្លឹបយក្សមួយនេះ។

២ គ្រាប់របស់ Isco បានជួយឲ្យ Real Madrid បន្តឈរលើកំពូលតារាងដដែល ដោយពួកគេនៅសល់ការប្រកួតមួយប្រកួតក្នុងដៃទៀត។ ការប្រកួតជាមួយ Sporting Gijon នេះ Isco បានក្លាយជាកីឡាករសំខាន់សម្រាប់នាំយកជ័យជម្នះយ៉ាងតានតឹងបំផុត ខណ:ពេលកីឡាករសំខាន់ៗ រួមមាន Ronaldo, Benzena និង Bale មិនមានវត្តមានក្នុងការប្រកួតនេះ។

ការបង្ហាញនូវសមត្ថភាពនេះ នឹងបន្ថែមនូវចំណាប់របស់ក្លឹបធំៗជាច្រើនដែលចង់បាន Isco មានទាំងក្លឹបនៅអង់គ្លេស Arsenal និង Man Utd រួមទាំងក្រុមសត្រូវស្លាប់រស់ Barcelona ផងដែរ។

យ៉ាងណាក៏ដោយ នៅរដូវកាលក្រោយនេះ Isco អាចនឹងចាកចេញពី Real Madid ឬបន្តនៅReal Madrid ស្របពេលដែលក្លឹបធំៗចាប់អារម្មណ៍ រូបគេ។ Real Madrid ប្រហែលជាមិនបណ្តោយឲ្យកីឡាករល្អមួយរូបនេះចាកចេញពីក្លឹបឡើយ៕