សៀមរាបៈ កម្លាំងគយចល័តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមទាំងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបៗ ចំនួន២គ្រឿង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី១៩ កុម្ភ:ព្រឹកមិញនេះ។ ចំពោះការបង្ក្រាបរថយន្តគ្មានពន្ធ នឹងធ្វើឡើងដូចភ្លៀងរលឹម។ រថយន្តដែលបង្ក្រាបនេះ ទី១ ស្លាកលេខភ្នំពេញ២U-៥៥៥៧ ទី២ស្លាកលេខ ភ្នំពេញ២W-៤៨៤៨។
គួរបញ្ជាក់ថា នៅខេត្តសៀមរាប ដែលជាក្រុងទេសចណ៍ដ៏ប្រណិតនេះ មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញ ពលរដ្ឋ មានរថយន្តស៊េរីទំនើបៗ ជិះជាច្រើន គេមិនដឹងថា រថយន្តទាំងនោះ មានពន្ធឬគ្មានពន្ធនោះទេ។ ជាមួយគ្នានេះដែរ រថយន្តខ្លះ បំពាក់ស្លាកលេខ ខ.ម និងខ្លះទៀតបំពាក់ស្លាកលេខ ន.ប៕
មតិយោបល់