មិនថាការលេងឲ្យក្លិបបាល់ទាត់អាជីព ឬលេងឲ្យក្រុមជម្រើសជាតិឡើយ កំពូលខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Cristiano Ronaldo នៅតែជាតារាស៊ុតដ៍ឆ្នើមដដែល ពោលគឺតែងតែជាតារានាំសំណាង ឲ្យក្រុមជានិច្ច។
ជាការពិតណាស់ Ronaldo ពិតជាកីឡាករកម្ររកបានណាស់ ជាពិសេសនោះ គឺចំពោះការរកគ្រាប់បាល់បញ្ចូលទី ដែលកីឡាករវ័យរាងជ្រេរូបនេះ នៅតែពូកែស៊ុតមិនថាក្លិប ឬជម្រើសជាតិឡើយ។ យ៉ាងណាវិញ សម្រាប់ការប្រកួតមិត្តភាព យប់មិញនេះ Ronaldo បានពាំនាំ ជ័យជម្នះឲ្យក្រុមជម្រើសជាតិពរទុយហ្គាល់ តាមរយៈការស៊ុតបញ្ចូលទី នៅចុងម៉ោងទាំង២គ្រាប់ ក្នុងការវាយបកយកឈ្នះលើក្រុមជម្រើសជាតិអេហ្ស៊ីប ២-១ វិញ។
អេហ្ស៊ីប បាននាំមុខ ១គ្រាប់មុន តាំងពីនាទីទី៥៦ ដោយការទាត់បញ្ចូលទី របស់កីឡាករ កំពុងមានប្រជាប្រិយភាព Mohamed Salah ជាហេតុធ្វើឲយពរទុហ្គាល់ កាន់តែបង្កើនការវយលុកយ៉ាងខ្លាំង។ ក៍ប៉ុន្តែ ប្រសិទ្ធិភាព នៃការវាយលុករបស់ក្រុមជម្រើជាតិពរទុយហ្គាល់ ពិតជាពោរពេញទៅដោយប្រសិទ្ធិភាព យ៉ាងខ្លាំង ពោលនៅម៉ោងបន្ថែម ដែលជាម៉ោងគ្រោះថ្នាក់ទៅហើយនោះ កំពូលខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ស៊ុតបញ្ចូលទី ២គ្រាប់ ជួយឲ្យពរទុយហ្គាល់យកឈ្នះ លើអេហ្ស៊ីប ២-១ វិញ ដោយស៊ុតបាននៅនាទីទី ៩០+២ និង ៩០+៤ ។
ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធវ័យចំណាស់ Cristiano Ronaldo នៅតែជាកីឡាករមួយរូប ដែលពូកែស៊ុតបញ្ចូលទី មិនចេះរីងស្ងួត ទាំងការស៊ុតបញ្ចូលទី ឲ្យក្រុមជម្រើសជាតិ ពរទុយហ្គាល់ និងក្រុម Real Madrid ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខដ៍សំខាន់ ដែលមិនអាចខ្វះបាន។
https://www.youtube.com/watch?v=9n-cpcg4kJs
មតិយោបល់