ក្រុមយុវជនជម្រើសជាតិឡាវ មិនដែលបរាជ័យឡើយ ក្នុងចំណោម៥ប្រកួតក្នុងវគ្គចែកពូល ពានរង្វាន់ AFF U16 Championship ដោយឈ្នះ៤ ស្មើ១។ ដោយឡែកល្ងាចនេះ ឡាវ និងប៉ះ កម្ពុជា ក្នុងជំនួបបើកពូល B វេលាម៉ោង៦និង៣០នាទី នៅពហុកីឡដ្ឋានជាតិ។
តើឡាវអាចបន្តភាពខ្លាំងរបស់ខ្លួនបានទៀតទេ?
សម្តីគ្រូបង្វឹក៖
-ឡាវ ៖ លោក Kaison Xayavong ហាក់គ្មានមហិច្ឆតាចង់ឈ្នះក្នុងប្រកួតដំបូងនេះឡើយ ដោយលោកអះអាងថា សុំត្រឹមស្មើប៉ុណ្ណោះ ព្រោះសន្ធឹកអ្នកគាំទ្រដ៏ច្រើនរបស់កម្ពុជា។
-កម្ពុជា៖ លោក Inoue Kazunori ប្តេជ្ញាថា នឹងដឹកនាំកូនក្រុមស្វែងរកជ័យជម្នះក្នុងប្រកួតផ្លូវការនេះ ដើម្បីបង្កើនទំនុកចិត្តលេង ត្បិតប្រកួតមិត្តភាពកាលសប្តាហ៍មុន បានចាញ់មីយ៉ាន់ម៉ាចុងម៉ោង ៣-២ ស្ទើរមិនគួរឲ្យជឿ។
ជើងកីឡាករ
-ឡាវ ហាក់ពុំមានការផ្លាស់ប្តូរខ្លាំងឡើងសម្រាប់ឆ្នាំនេះ ដោយកីឡាករភាគច្រើនធ្លាប់មានបទពិសោធន៍ក្នុងជំនួបអន្តរជាតិច្រើន។
-កម្ពុជា មានការផ្លាស់ប្តូរខ្លាំងសម្រាប់ឆ្នាំនេះ ដោយសមាជិកមួយចំនួនដូចជា អាត អូនតូច ស៊ុន សុភក្ត្រា មិនមានឈ្មោះក្នុងបញ្ចី ខណៈភ្នំពេញក្រោន ព្រមបញ្ចូនកីឡាករខ្លួន៦នាក់មកចូលរួម។
ក្រុមការងារ Post News នឹងស្ថិតនៅផ្ទាល់លើទីលាន ដើម្បីផ្តិតយករូបភាពចែកជូនអ្នកគាំទ្រតាមរយៈវិបសាយ និងទំព័រ Facebook ផ្លូវការរបស់យើង៕
មតិយោបល់