ស្នាមអុចខ្មៅៗដែលលេចឡើងនៅលើផ្ទៃមុខ អាចបណ្តោលមកពីកត្តាជាច្រើនរួមមាន ការមានផ្ទៃពោះ, ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក, ភាពចាស់ និងតំណពូជ។ ពេលខ្លះស្នាមទាំងនេះចេះតែខ្មៅខ្លាំងឡើងៗ ហើយរីកកាន់តែធំ ប្រសិនបើអ្នកបណ្តោលទុកយូរ។
ប៉ុន្តែមិនមែនគ្មានវិធីដោះស្រាយនោះទេ ប្រសិនបើអ្នកមិនមានលទ្ធភាពទិញផលិតផលថ្លៃៗមកប្រើប្រាស់ទេ អ្នកអាចប្រើល្បាយធម្មជាតិមួយប្រភេទនេះវិញ ព្រោះវាមានប្រសិទ្ធិភាពបំផុតដោយចំណាយពេលត្រឹមតែម្តងត្រឹមតែ ៣០នាទីប៉ុណ្ណោះ។
គ្រឿងផ្សំ៖
- ទឹកឃ្មុំ ១ស្លាបព្រាបាយ (សុទ្ធ)
- ម្សៅស្រូវសាឡី ២ស្លាបព្រាកាហ្វេ
- ទឹកដោះគោ
ការណែនាំ៖
- លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយសាច់មួយ។
- មុននឹងចាប់ផ្តើមប្រើប្រាស់អ្នកត្រូវសម្អាតមុខជាមុនសិន។
- ចាប់ផ្តើមលាបល្បាយនេះនៅលើផ្ទៃមុនឲ្យបាន ៣០នាទី
- បន្ទាប់មកលាងជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ។
- ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកត្រូវអនុវត្តនៅពេលយប់។
- សូមព្យាយាមអនុវត្តមួយសប្តាហ៍ម្តង រហូតទាល់តែស្នាមអុចខ្មៅរលាយបាត់អស់ទាំងស្រុង។
តើធ្វើដូចម្តេចដើម្បីការពារកុំឲ្យមានស្នាមអុចខ្មៅៗនៅលើផ្ទៃមុខ?
- រឿងដំបូងដែលអ្នកត្រូវតែចងចាំ គឺជៀសវាងត្រូវកកំដៅថ្ងៃខ្លាំងពេក។ ជាពិសេសនៅពេលដែលដើរចេញក្រៅ អ្នកត្រូវពាក់មួក និងវ៉ែនតា ហើយកុំភ្លេចប្រើឡេការពារកំដៅថ្ងៃផង។
- ញ៉ាំផ្លែឈើ, បន្លែ និងត្រី ឲ្យបានច្រើន។
- យ៉ាងហោចណាស់ បរិភោគទឹកឲ្យបាន ៦ ទៅ ៨ ក្នុងមួយថ្ងៃ៕

មតិយោបល់