ក្រុមបាល់ទាត់យុវជនជម្រើសជាតិទីម័រខាងកើត បានយកឈ្នះក្រុមជម្រើសជាតិ ប្រ៊ុយណេ ដោយលទ្ធផល៣ទល់និង០ មុននេះបន្តិច ក្នុងពានរង្វាន់ AFF U16 Championship នៅពហុកីឡដ្ឋានជាតិ។
ការប្រកួតនៅវគ្គទី១ ទីម័របានដាក់សម្ពាធដល់ប្រ៊ុយណែយ៉ាងខ្លាំង រហូតរកគ្រាប់បាល់នាំមុខបានសម្រេចនៅនាទីទី២៦ ដោយកីឡាករលេខ៩ JUVENCIO។ ទោះនាំមុខ១គ្រាប់ក្តី ប៉ុន្តែទីម័រនៅតែសម្រុកឥតឈប់ រហូតរកគ្រាប់បាល់ទី២បាននៅនាទីទី៤៣ ដោយកីឡាករលេខ១១ EXPEDTO ។ លទ្ធផលនេះរក្សារហូរចប់វគ្គទី១។
ឈានដល់វគ្គទី២ នាទីទី៤៩ កីឡាករលេខ៦ OSORIO បានបន្ថែម១គ្រាប់ទៀតឲ្យទីម័រ។ ចប់ការប្រកួត សមជិកចុងក្រោយបង្អស់របស់អាស៊ាន បានយកឈ្នះប្រ៊ុយណេ៣ទល់និង០។
គូបន្ទាប់ គឺ U16កម្ពុជា នឹងត្រូវប៉ះ U16ឡាវ ចាប់ពីវេលាម៉ោង៦និង៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិដដែល៕
មតិយោបល់