ព័ត៌មានកីឡា

Conte មកដល់ Chelsea ភ្លាម ដុត Mourinho ភ្លែត

Antonio Conte បានបង្ហាញខ្លួនជាផ្លូវការហើយក្នុងការមកដឹកនាំក្រុម Chelsea រដូវកាលថ្មីខាងមុខនេះ។ វត្តមានរបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានគេមើលឃើញថាអាចនឹងជួយក្រុមតោខៀវ ជោគជ័យបានច្រើនឡើងវិញ បើសង្កេតទៅតាមយុទ្ធសាស្ត្ររបស់លោក។

យ៉ាងណាមិញ ក្នុងថ្ងៃដំបូងរបស់ខ្លួន Conte បានរំលឹកដល់ Jose Mourinho ភ្លាម ដោយលោកបាននិយាយថាបុរសសញ្ជាតិព័រទុយហ្គាល់ជាមនុស្សអស្ចារ្យម្នាក់ហើយមានរហស្សនាមមួយដែលទាក់ទាញទៀតផង។ ‘Special One’ ជាឈ្មោះមួយដែលនរណាក៏ឃើញហើយ ចង់បានដែរ។

Antonio-Conte-badge

Conte បានបន្ថែមទៀតថាលោកចង់បានរហស្សនាមមួយដែរ បន្ទាប់ពីដឹកនាំក្រុម Chelsea ចប់មួយរដូវកាលនេះ ហើយឈ្មោះមួយនោះសង្ឃឹមថានឹងពិរោះហើយមិនអាក្រក់នោះទេ។ អ្វីដែលជាគោលដៅរបស់លោក គឺមិនចង់មានឈ្មោះល្អ តែបែរជាដឹកនាំក្រុមមិនល្អឡើយ។

‘Special One’ ជារហស្សនាមរបស់ Mourinho ដែលដាក់ដោយខ្លួនឯងផ្ទាល់ បន្ទាប់ពីលោកចូលដឹកនាំក្រុម Chelsea នៅឆ្នាំ២០០៤ ហើយទទួលបានជោគជ័យខ្លាំង៕

មតិយោបល់