ព័ត៌មានបច្ចេកវិទ្យា

Apple ជះលុយ ២៥ពាន់លានដុល្លារ ដើម្បីបញ្ចប់ជម្លោះប៉ាតង់ជាមួយក្រុមហ៊ុន Network-1

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានយល់ព្រមផ្ដល់សំណង ២៥លានដុល្លារអាមេរិក ដល់​ក្រុមហ៊ុន Network-1 Technologies ដើម្បីបញ្ចប់ជម្លោះប៉ាតង់​បច្ចេកវិទ្យាមួយ ដែល Apple បានរំលោភ​បំពាន។

ក្រុមហ៊ុន Network-1 Technologies បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា ក្រុមហ៊ុន Apple បាន​យល់ព្រមផ្ដល់សំណង ២៥ពាន់លានដុល្លារអាមេរិក ទៅតាមការទាមទាររបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះ ហើយ​តុលាការក៏បានបញ្ចប់​បណ្ដឹងមួយនេះផងដែរ។

យោងតាមសារព័ត៌មាន Apple Insider បានឲ្យដឹងថា ក្រុមហ៊ុន Apple បានរំលោភបំពាននូវប៉ាតង់​ចំនួន ២២៧ របស់ក្រុមហ៊ុន Network-1 Technologies តាំងពីឆ្នាំ ២០០៨ រហូតមកដល់ពេលនេះ ទើប​ត្រូវបាន​បញ្ចប់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានរំលោភបំពានទៅលើប៉ាតង់របស់​ក្រុមហ៊ុន បច្ចេកវិទ្យាផ្សេងៗ ខណៈមានតែក្រុមហ៊ុន Samsung មួយប៉ុណ្ណោះ ដែលបានរំលោភប៉ាតង់របស់ Apple៕

photo_2016-07-11_17-44-43

មតិយោបល់