ព័ត៌មានកីឡា

Liverpool ពិតជាមិនបានមើលរំលង លើខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ឡើយ

ស្ងាត់ៗ ក្រុមហង្សក្រហម Liverpool បានធ្វើនូវរឿងដ៍គួរឲ្យចាប់អារម្មណ៍មួយ តាមរយៈការលួចទាក់ទងជាមួយក្រុម Real Madrid ដើម្បីទិញយក James Rodriguez ។

នៅក្នុងការចុះផ្សាយរបស់ Metro បានឲ្យដឹងថា លោក Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool ពិតជាមានបំណងចង់បានកីឡាករ James Rodriguez ខ្លាំងណាស់។ ក្នុងនោះដែរ Liverpool មិនបានចំណាយទឹកប្រាក់រហូតដល់ទៅ ៧៥លានផោន ដូចដែលក្រុម Real Madrid ធ្លាប់ដាក់លក់ឲ្យក្រុម Man Utd និង Chelsea ឡើយ។ Liverpool បានសម្រេចត្រឹមទឹលប្រាក់ប្រមាណជា ៦៦លានផោនប៉ុណ្ណោះ ក្នុងការដាក់សំណើរទិញយកខ្សែបម្រើប្រយុទ្ធកូឡុំប៊ីរូបនេះ។ យ៉ាងណាក៍ដោយ នៅមិនទាន់មានការឆ្លើយតបណាមួយនៅក្នុងសំណើរនេះ ពីក្រុម Real Madrid ឡើយ ព្រោះថាក្លិបយក្សអេស្ប៉ាញមួយនេះ កំពុងតែរវល់រឿង ទិញ Mbappe ពីក្រុម AS Monaco ។

ក៍ប៉ុន្តែ ចំពោះបញ្ហា នៃការចាកចេញរបស់ James Rodriguez នៅមិនទាន់ចប់នៅឡើយទេ ព្រោះបើតាមអ្នកវិភាគជាច្រើនជឿជាក់ថា James និងដូច Di Maria ដែលថ្ងៃចុងក្រោយនៃរដូវកាលដោះដូរ កីឡាករត្រូវបញ្ចប់ ក៍ជាថ្ងៃនៃការចាកចេញរបស់កីឡាកររូបនេះផងដែរ។ ដូច្នេះហើយ យើងនៅមិនទាន់ដឹងច្បាស់ថា James Rodriguez ត្រូវចាកចេញមកកាន់ក្លិបណាឡើយ Liverpool, Man Utd, Chelsea ឬក៍ AC Milan នោះឡើយ។

មតិយោបល់