ព័ត៌មានកីឡា

គ្រូព្រុយណេ៖ យើងខំអស់ពីលទ្ធភាពហើយ នៅតែចាញ់កម្ពុជា

គ្រូបង្វឹកក្រុម U16ព្រុយណេ លោក Muhammad Ali Bin លើកឡើងថាក្រុមលោកទាំងមូល បានប្រឹងអស់ពីលទ្ធភាពហើយ ក្នុងជំនួបចាញ់ក្រុមម្ចាស់ផ្ទះកម្ពុជា ២ទល់និង០ កាលពីយប់មិញ។

ក្នុងសន្និសឹទ្ធក្រោយចប់ការប្រកួតគ្រូបង្វឹករូបនេះ បញ្ជាក់ថា ក្រុមលោកលេងស៊ីចង្វាក់គ្នាច្រើន ហើយមិនមានការភ័យខ្លាចការដាក់សម្ពាធពីក្រុមម្ចាស់ផ្ទះឡើយ។ លោកថា ទម្រង់លេងកម្ពុជាមុតស្រួចខ្លាំង ដែលពិបាកក្នុងការរារាំង ប៉ុន្តែកូនក្រុមលោកធ្វើអស់ពីលទ្ធភាពហើយ។

569A9761

«ខ្ញុំមើលទៅកម្ពុជាមានទម្រង់វាយបកល្អណាស់ ពួកគេមានល្បឿនលឿន ប៉ុន្តែកូនក្រុមខ្ញុំបានធ្វើល្អបំផុតហើយ។ ថ្វីបើចាញ់ ប៉ុន្តែពួកគេបង្ហាញទម្រង់លេងល្អជាងប្រកួតមុនៗ។ កំហុសទាំងអស់ ខ្ញុំនិងព្យាយាមកែប្រែ សម្រាប់ប្រកួតក្រោយទៀត។ សម្តីលោក Muhammad Ali Bin។

បន្ថែមលើនេះគ្រូបង្គោលដដែលក៏បង្ហើបដែរថា ទោះស៊ុតក្រុមខ្លួនបានតែ២គ្រាប់ តែកម្ពុជាលេងល្អជាងទីម័រដែលធ្លាប់ឈ្នះខ្លួន ៣ – ០ ទៅទៀត។

ឆ្លងផុត២ប្រកួតនេះ ព្រុយណេ មិនទាន់បានពិន្ទុឡើយនៅបាតតារាង ខណៈកម្ពុជា ឡើងលេខ១ក្នុងពូល មាន៦ពិន្ទុពេញ។

569A9621 copy 569A9631 copy 569A9627 copy 569A9633 copy 569A9640 copy 569A9642 copy 569A9659 copy 569A9657 copy 569A9675 copy 569A9719 copy 569A9648 copy 569A9622 copy

មតិយោបល់