ព័ត៌មានកីឡា

Man City កាន់តែសុវត្ថិភាព ក្រោយឈ្នះ Chelsea

ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola រដូវកាលនេះ ពិតជាល្អខ្លាំងណាស់ ដោយបានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ១-០ រក្សាពិន្ទុដាច់ ១៨ លើក្រុមហង្សក្រហម Liverpool ។

ជាក់ស្តែងណាស់ ១គ្រាប់របស់ Bernardo Silva នៅនាទីទី ៤៦ដើមតង់ទី២ បានធ្វើឲ្យក្រុម Manchester City កាន់តែមានសុវត្ថិភាពហើយ ក្នុងការឈ្នះពាន Premier League រដូវកាលនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតនេះគឺ​ ក្រុម Man City បានគ្របដណ្តប់ការប្រកួតនេះ សឹងទាំងស្រុង ធ្វើឲ្យក្រុមតោខៀវ Chelsea សឹងគ្មានបាល់លេងឡើយ ដែលកម្រនឹងឃើញក្រុម Chelsea លេងបែបនេះ ពីមុនមកឡើយ។ ទម្រង់លងរបស់ Chelsea យប់មិញនេះ អន់ជាងពេលប៉ះក្រុម Barcelona ទៅទៀត ដែលពួកគេមនឱកាសច្រើន ក្នុងការ​កាឡុកនៅុខទីលានគូប្រកួត ខណៈលេងជាមួយ Man City យប់មិញនេះ បែរជាគ្មានឱកាសបន្តិចឡើយ។

យ៉ាងណាវិញ សម្រាប់ក្រុម Mancheste City វិញ នៅសល់ប្រមាណជា ៩ ប្រកួតទៀតប៉ុណ្ណោះ ប្រសិនបើពួកគេ ឈ្នះ ៣-៤ ប្រកួតទៀត ឬក្រុមគូប្រជែងភ្លាត់ចាញ់ និងស្មើ​២-៣ប្រកួតនោះ ពានច្បាស់ជាធ្លាក់​មកលើក្រុម មួយនេះជាក់ជាមិនខាន។ Man City មិនត្រឹមចង់ឈ្នះ Premier League ឡើយ នៅ Champion League ក៍ក្រុមអង់គ្លេសមួយនេះ មានមហិច្ចតា ចង់ឈ្នះដែរ ខណៈលោក Pep Guadiola ចង់បង្កើតប្រវត្តិសាស្ត្រ​ថ្មីមួយនៅ Man City ។

https://www.youtube.com/watch?v=AUJ4ejITGYg

មតិយោបល់